អត្ថបទ៖ ឧត្តម
កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA បានផ្តល់ឱកាសដល់បេក្ខជនដែលចូលរួមប្រលង ច្រៀងទោល ឬច្រៀងជាក្រុម ក្នុងកំពូលកម្មវិធីប្រលងចម្រៀងដ៏អស្ចារ្យប្លែកពីគេមួយនេះ ម្ចាស់ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ចំនួន 100លានរៀល និងក្លាយខ្លួនជាតារាចម្រៀង កុងត្រាជំនាន់ថ្មីរបស់ផលិតកម្មរស្មីហង្សមាស។
យ៉ាងណាមិញ ចំពោះបេក្ខជន ចាន់ កូម៉ែន ក្នុងសប្ដាហ៍នេះដែរ គឺប្អូនបានធ្វេីការបកស្រាយបទចម្រៀង មានចំណងជើងថា«ស្មោះបងអូនស្លាប់អី» ដោយមានការស្រែកច្រៀងយ៉ាងពិរោះ និងមានទំនុកចិត្ត រហូតធ្វើឲ្យគណកម្មការទាំង៤រូប និងទស្សនិកជនរាប់លាននាក់ មានការពេញចិត្តយ៉ាងពេញទំហឹងតែម្តង។យ៉ាងណាមិញកូម៉ែនមិនបានទទួលលទ្ឋផលជាអ្នកឈ្នះជាតួឯកនោះទេប៉ុន្តែដំណើរសាកល្បងយកសមត្ថភាពសំឡេងមកពីធម្មជាតិធ្វើឲ្យកូម៉ែនសាងបានភាពអស្ចារ្យរន្ទឺសូម្បីតែសាមីខ្លួនក៍អត់ដែលគិតដល់។ពិសេសវគ្គចុងក្រោយកូម៉ែនស្រាប់តែត្រូវបានអ្នកធំៗនិងលោកជំទាវប៊ុន រ៉ានីហ៊ុន សែនទស្សនាផ្ទាល់ដូចធ្វើឲ្យលោកាន់តែបង្កើនប្រជាប្រិយភាព។
ចាន់ កូម៉ែនប្រាប់ថាការប្រឡងនេះលោកអត់នឹកស្មានថាខ្លួនឯងហក់បន្តចូលមួយតង់ហើយមួយតង់ទៀតនោះទេស្របពេលដែលបេក្ខជនផ្សេងៗគេខ្លាំង។អ្វីដែលខំគឺធ្វើវិញ្ញាសាឲ្យល្អស្តាប់គ្រូទោះលោកជាអ្នកចម្រៀងក៍ដោយ។លោកថាចូលដល់វគ្គផ្សាយបន្តផ្ទាល់អារម្មណ៍ពិតចេញពីចិត្តគឺចង់ជាប់ត្រឹមសហ្តាហ៍ទី២ឬទី៣ប៉ុណ្ណោះព្រោះនូវតែគិតថាគេល្អជាងយើងរហូត។យ៉ាងណាមិញនេះជាវាសនារបស់លោកបានមកដល់ចំនុចនេះហើយអរគុណអ្នកគាំទ្រអរគុណដល់កម្មវិធីដែលបានបង្កើតឡើងឲ្យកូនខ្មែរមានឱកាសប្រជែងស្នាដៃសិល្បៈ។










