ពិតទេ តារាចម្រៀង អេង យ៉ាយ៉ា គឺជាភរិយាលួចលាក់របស់ ផែ សុវណ្ណារិទ្ធ

0

មានការស្រឡាំងកាំងចង់មួយចំហៀងសិល្បៈ បន្ទាប់ពីតារាចម្រៀងវ័យក្មេង កញ្ញា អេង យ៉ាយ៉ា ដែលក្នុងហ្វេសប៊ុក នាងប្រើឈ្មោះថា Eung Yaya គឺជាប្រពន្ធលួចលាក់របស់ ផែ សុវណ្ណារិទ្ធិ ខណៈដែលមហាជន និង ធី សុវណ្ណាថា ក៏បានដាក់ការចោទប្រកាន់ថា នោះគឺជាឆាកល្ខោន។ អ្នកសិល្បៈភាគច្រើន ស្ទើរមិនជឿត្រចៀកនោះទេ ក្នុងពេលដែលតារាចម្រៀងលូយឆាយ ស្រស់សោភា វ័យ២២ឆ្នាំរូបនេះ ហ៊ានចេញមុខសារភាពថា ខ្លួនគឺជាភរិយាលួចលាក់របស់ លោក ផែ សុវណ្ណារិទ្ធិ ដោយរួមរស់ជាមួយគ្នា៩ឆ្នាំ តាំងពីមុន ផែ សុវណ្ណារិទ្ធិ ស្គាល់ ធី សុវណ្ណថា។

វីដេអូផ្ដល់សម្ភាសន៍រវាង តារាចម្រៀង កញ្ញា អេង យ៉ាយ៉ា ដែលប្រើឈ្មោះប្រាប់ លោក ហេង ឡុង ថា ចរិយា កាន់តែធ្វើអោយផ្ទុះសំណួរ និងចម្ងល់ តើពិត ឬ ជាឆាកល្ខោន ដើម្បីបង្វែរការចាប់អារម្មណ៍រឿងផ្សេងៗ អោយផ្ដោតតែលើរឿងល្ខោនមួយនេះ។ ក្រុមអ្នកវិភាគ យល់ស្រដៀងគ្នាថា កញ្ញា អេង យ៉ាយ៉ា មិនមែនជាតារារះថ្មីមិនល្បីនោះទេ ពោលគឺទោះជានាងមិនមានបទចម្រៀងផ្ទុះ ឬ ការសម្ដែងលេចធ្លោ ប៉ុន្តែក្រោយពីនាងចូលរួមកម្មវិធីរបស់សមាគមន៍សិល្បករខ្មែរ ហើយស្និទ្ធិជាមួយ លោក ហេង ឡុង និង អ្នកនាង ចន ច័ន្ទលក្ខិណា ស្ទើរមិនបាត់មុខពីកម្មវិធីមួយ អ្នកសិល្បៈតិចណាស់ មិនស្គាល់ឈ្មោះ អេង យ៉ាយ៉ា។ ចម្ងល់កំពុងស្រឡាំងថា ហេតុអ្វីនាងមិនប្រកាសប្រាប់លោក ហេង ឡេង តាំងពីដំបូង ក្នុងពេលទូរស័ព្ទមកសុំអន្តរាគមន៍ ថានាង ឈ្មោះ អេង យ៉ាយ៉ា ដែលអ្នកសិល្បៈភាគច្រើនបានស្គាល់រួចមកហើយ បែរទៅជាប្រាប់ថា ឈ្មោះ ចរិយា ដែលធ្វើអោយគេស្រឡាំងកាំងថា តើ ចរិយាៗ ម្នាក់នឹងជាអ្នកណាទៅវិញ មុនពេលបង្ហាញមុខ? បើទោះជានាងមានឈ្មោះពិតថា ចរិយា តែអ្នកក្នុងរង្វង់សិល្បៈសុទ្ធតែស្គាល់ថានាងឈ្មោះ អេង យ៉ាយ៉ា ហេតុអ្វីនាងមិនប្រើឈ្មោះនេះ?

មនុស្សមួយចំនួន បន្តដាក់ការងឿងឆ្ងល់ថា តើអាចទៅរួចទេ ដែលនាងកើតឆ្នាំ១៩៩៧(ការបង្ហោះរបស់ ធី សុវណ្ណថា) ដែលអាចនិយាយបានថា ទើបតែមានវ័យ២២ឆ្នាំ តែបានបង្កើតស្នេហាជាមួយ លោក ផែ សុវណ្ណារិទ្ធិ តាំងពី៩ឆ្នាំមុន។

នៅលើហ្វេសប៊ុកផ្លូវការរបស់នាង ដែលប្រើឈ្មោះថា Eung Yaya ឯណោះវិញ រហូតមកទល់ពេលនេះ មិនមានការបង្ហោះទុក្ខសោក ឬ ស្សែវីដេអូសម្ភាសន៍របស់ខ្លួនជាមួយ លោក ហេងឡុង ឬ ការផ្សាយនានាពីនាងទាល់តែសោះ ដែលមិនឆ្លុះបញ្ចាំងពីការទាមទារអោយមានយុត្តិធម៌ ដែលនាងប្រឹងប្រកាស។ គ្រប់ការចូលរួមក្នុងកម្មវិធីផ្សេង យ៉ាយ៉ា ក៏ត្រូវសម្គាល់ថា ជាតារាស៊ីវិល័យ និងមានទម្លាប់ទៅណាមកណាតែងខ្លួនខ្យូតៗមិនណយទេ ប៉ុន្តែក្នុងជំនួបជាមួយហេងឡុង នាងបែរជាធ្វើខ្លួនយ៉ាងសាមញ្ញ ស៉ឹងតែមិនផាត់មុខផង ធ្វើអោយគេ យល់ថា ចរិយា និង តារាចម្រៀង អេង យ៉ាយ៉ា គឺជាបុគ្គលផ្សេងគ្នា។ សម្អាងលើកេរ្តិ៍ឈ្មោះដែលមានស្រាប់ ប្រសិនបើនាងមានទុក្ខសោកឈឺចាប់កម្រិតនេះ តើ យ៉ាយ៉ា អាចស្ងៀម មិន Live ឬ មិនបង្ហោះ រៀបរាប់ពីអ្វីដែលនាងឈឺចាប់នៅលើហ្វេសប៊ុកទេ? ការរៀបរាប់ទុកសោកជាមួយលោក ហេង ឡុង ទៀតសោត គឺនាងត្អូញត្អែរ ហាក់ដូចជានាងជាតារាគ្មានឈ្មោះ និងមិនមានអ្នកសិល្បៈច្រើនស្គាល់ តែអ្នកក្នុងរង្វង់តារាសិល្បៈ ជាពិសេសអ្នកចេញចូលហាងសាឡន ចន ច័ន្ទលក្ខិណា
និងអ្នកមានទំនាក់ទំនងជាមួយសមាគមសិល្បករខ្មែរ ស្គាល់នាងច្បាស់ដូចថ្ងៃ។

មិនខុសពីមន្ទិលខាងលើ អ្នកនាង ធី សុវណ្ណថា ក៏បានសរសេរនៅលើហ្វេសប៊ុកថា “ខ្ញុំមានភស្តុតាង៣ចំនុច
បញ្ជាក់ថា​ នាងកាត់តរូប បង្កេីតភស្តុតាងក្លែងក្លាយ៖

១ នាងថា ប្តីខ្ញុំថតរូបជាមួយនាងនៅថៃ ៥ឆ្នាំមុន។ កាល៥ឆ្នាំមុន​ លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូលប្រទេសថៃទេ​ រាល់ការចេញចូលក្រៅប្រទេស ខ្ញុំ និងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយេីង
ទាំងពី​រ​ មានថ្ងៃចេញចូលដូចគ្នា ។
តេីនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ?

២ នាងឈ្មោះ អេង ចរិយា កេីតឆ្នាំ ១៩៩៧ បច្ចុប្បន្ន នាងមានអាយុ ២២ឆ្នាំ
១០ឆ្នាំមុន តេីនាងមានអាយុ ប៉ុន្មាន?
តេីនាងហានបង្ហាញ អត្តសញ្ញាណប័ណ្ណ ទេ?

៣ នាងថា រស់នៅជាមួយប្តីខ្ញុំ ១០ឆ្នាំ
តេីនាងមានដែលផូសរូប ជាមួយប្តីខ្ញុំ
លេីFacebook ទេ នាងមានសំលេង
voice និយាយឆ្លេីយឆ្លងទេ?
នាងមានរូបថត ក្នុងទូរស័ព្ទទេ?

ខ្ញុំរងចាំមេីលនាង ធ្វេីសន្និសីទកាសែត ថ្ងៃនេះ នាងនឹងមានទោស ករណីបង្កេីតភស្តុតាងក្លែងក្លាយ លោក ហេង ឡុង ក៏មានទោសដែរ ករណីផ្សាយព័ត៌មានក្លែងក្លាយ” ។ យ៉ាងណាមិញ គេជឿជាក់ថា រឿងរ៉ាវដែលបានផ្ទុះឡើងនេះ នឹងមិនតានតឹងដូចការបង្ហោះរបស់ ធី សុវណ្ណថា បើទោះជានាងប្រកាសថាបានត្រៀមប៉ូលីស និងមេធាវី ដើម្បីចាត់ការលើតារាចម្រៀង អេង យ៉ាយ៉ា ដែលធ្វើអោយគេមើលទៅឃើញថាមានភាពតានតឹង។ មហាជនកំពុងឃ្លាំមើលលទ្ធផលក្រោយសន្និសីទសារព័ត៌មានក្នុងដំណើររឿងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here