គីម លីហ្សា សម្រាលកូនភ្លាម មិននៅស្ងៀមតែម្ដង

0

មិនត្រឹមតែស្រស់ស្អាត និងល្បីឈ្មោះនៅក្នុងពិភពសិល្បៈប៉ុណ្ណោះទេ តារាសម្ដែង គីម លីហ្សា ក៏ត្រូវគេសរសើរថាឆ្លាត និងរឹងមាំផងដែរ។ អ្នកនាងត្រូវគេឃើញសកម្មក្នុងអាជីពមុខជំនួញ ដោយគ្រាន់តែសម្រាលកូនទី២ភ្លាម ក៏បន្តគម្រោងមុខជំនួញមិនទំនេរដៃតែម្ដង។

គ្រាន់តែសម្រាលកូន បានតែរយៈពេលពីសប្តាហ៍ ប៉ុណ្ណោះ គីម លីហ្សា ចេញរកចំណូលរបស់នាងបានយ៉ាងច្រើនក្រាស់ក្រែល។ ជំនួញរបស់ត្រូវបានគេដឹងថា បានចំណាយទុនរាប់សិបម៉ឺនដុល្លារ ខណៈដែលនាងប្រកាសថា បើមិនចំណាយលើការពង្រីកមុខរបរនោះទេ គឺពិតជាបំពេញតម្រូវការអតិថិជនរបស់នាងមិនគ្រប់គ្រាន់។

ការខិតខំប្រឹងប្រែងរកស៊ីរបស់នាងទាំងសរសៃខ្ចី ត្រូវបានមហាជនដាក់រហ័សនាមអោយថា ស្រីស្អាត ឆ្លាត ពូកែ រកស៊ី គួអោយសរសើរ តែនាងក៏មិនភ្លេចគិតគូរពីសុខភាពខ្លួន និងកូននោះដែរ។ នាងគឺជាម្ចាស់ផលិតផល Jesse ដោយការផ្ដាច់មុខផលិតផលនេះ ចំណាយមិនក្រោម១០ម៉ឺនដុល្លារឡើយ តាមការស្ទាបស្ទង់។ ការចំណាយទុនបន្ថែមទៀតនេះ ត្រូវបាននាងបញ្ជាក់ថា ព្រោះតែចង់ពង្រីកបន្ថែមលើ ផលិតផលចាស់ដែលទទួលបានការគាំទ្រច្រើនពីមុនមកហើយ ដូច្នេះ នាងត្រូវតែស្វែងរកអ្វីអោយកាន់តែល្អបន្ថែមទៀត សម្រាប់អតិថិជនរបស់នាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here