ក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៩ បេក្ខភាពបវរកញ្ញាភពផែនដី ដែលទើបជម្រុះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏បានទៅទស្សនកិច្ចមណ្ឌលកុមារកំព្រាមួយកន្លែងផងដែរ។ នៅក្នុងពិធីនោះ គេឃើញបេក្ខភាពបវរកញ្ញាទាំងអស់បានចែករំលែកក្ដីស្រលាញ់ និងបង្ហាញភាពជិតស្និទ្ធិ ជាមួយក្មេងៗកុមារកំព្រាទាំងនោះយ៉ាងកក់ក្ដៅ ខណៈដែលប្រធានមណ្ឌលក៏បានទទួលស្វាគមន៍វត្តមានបេក្ខនារីភពផែនដីយ៉ាងកក់ក្ដៅ។
ជំនួបកុមារកំព្រា និង ក្រុមបវរកញ្ញានោះ គេឃើញមានការស្វាគមន៍ដោយមានការសម្ដែងសិល្បៈពីសំណាក់ក្មេងៗ ស្របគ្នាដែលក្រុមបវរកញ្ញា ក៏បានបង្ហាញការយកចិត្តទុកដាក់ តាមរយៈការបញ្ចុកអាហារ ផ្ដល់ភាពស្និទ្ធស្នាល ផ្ដល់កម្លាំងចិត្ត និងបង្ហាញសមត្ថភាពអោយក្មេងៗ បានសើចសប្បាយ។ នៅក្នុងកម្មវិធីនោះ ក្រៅពីវត្តមានកញ្ញា រំដួលលិចទឹក ដែលជាអគ្គនាយិកាបវរកញ្ញាភពផែនដីកម្ពុជាឆ្នាំ២០២០ អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មកេសារ៉ាភាពយន្ត និងបវរកញ្ញាភពផែនដីកាលពីឆ្នាំ២០១៩ ក៏មានវត្តមានផងដែរ៕