ពីរោះណាស់ បទ«មិនទាន់អស់ចិត្ត» របស់អេដា ដែលស្ដែងពីរឿងពិតនារីម្នាក់

0

ស្ងាត់មិនចេញបទចម្រៀងអស់មួយរយៈ តារាចម្រៀង ម្ចាស់បទ“មានអ្នកថែឬនៅ” កញ្ញា អេដា បានបញ្ចេញបទចម្រៀងថ្មី ទៀតហើយនៅ App Phleng by Smart Music ដោយបទចម្រៀងនេះ នាងធ្លាប់បញ្ជាក់ថាសរសេរចេញពីអារម្មណ៍ពិតរបស់នារីម្នាក់ ក្រោយពេលនារីនោះបែកបាក់ស្នេហ៍ទាំងមិនទាន់អស់ចិត្ត។ មួយបទនេះ គឺជាស្នាដៃរបស់នាង និងជាបទ ដែលនាងតាក់តែងតាំងពី៦ខែមុន។

បទ”មិនទាន់អស់ចិត្ត” ដែលទើបចេញក្ដៅៗនៅ App Phleng by Smart Music នេះ ទាំងពីរោះ ទាំងមានអត្ថន័យ ក្នុងពេលដែលគេដឹងថា នាង និងគូស្នេហ៍ កំពុងស្ថិតនៅទ្វីបអ៊ឺរ៉ុប ក្នុងគម្រោងដើរកម្សាន្តនៅឡើយ។ មិនត្រឹមតែមានអត្ថន័យ និង ពីរោះប៉ុណ្ណោះទេ បទចម្រៀងនេះ គឺជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងរបស់នាង ក្រោមការសហការជាមួយតារាចម្រៀងលោក ណូលី ដែលជាផលិតករតន្ត្រីនៃបទចម្រៀងនេះ។

បទនេះត្រូវបានគេរំពឹងថា នឹងផ្ទុះកក្រើក App Phleng By Smart Music និងល្បីមិនចាញ់បទមុនៗនោះទេ បន្ទាប់ពីបទនេះ គ្រាន់តែបង្ហាញវត្តមានមិនទាន់បានប៉ុន្មានផង ក៏មានអ្នកស្ដាប់មិនគួរអោយជឿ ហើយក៏មានការចែកចាយច្រើនលើបណ្ដាញសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here