ឃើញរូបភាពផ្អែមល្ហែមទាំងនេះ មិននឹកស្មាន ណូម័រ និងស្វាមី លែងគ្នាលឿនម្លឹង!

0

អត្ថបទ៖ រុន ណាកូ

តារាសម្តែង និងជាពិធីការនីដែលគេស្គាល់ឈ្មោះគួរសម អ្នកនាង ណូម័រ បានធ្វើអោយគេភ្ញាក់ផ្អើលមិនតិចទេ ដែលសារភាពជាសាធារណៈថា បានសម្រេចចិត្តលែងប្ដី គឺលោក វីជេ សុភា ក្នុងពេលដែលអ្នកទាំងពីរទើបតែសំពះផ្ទឹមបានតែប្រមាណ៥ខែ។ អ្នកគាំទ្រភាគច្រើន ស្ទើរមិនជឿត្រចៀក ដោយសារតែអ្នកទាំងពីរ កន្លងមក គឺមិនខុសពីលលកញីឈ្មោល ហើយបើឃើញរូបភាពស្វីតៗកាលពីមុនទៅទៀត រឹតតែមិនសមបែកគ្នា។

យោងតាមការបង្ហោះសាររបស់អ្នកនាងភ្ជាប់នឹងលិខិតលែងលះ បាននិយាយថា «Welcome new Month Welcome new Life Welcome My Single Life រៀនកាត់ចិត្ត រឿងណាកន្លងផុតទៅហើយ អោយវាផុតទៅចុះ កុំស្តាយអី ស្តាយទៅ ក៏គ្មានបានផលអីមកវិញដដែល។ បើរឿងអាចកែខៃបាន ប្រឹងដោះស្រាយទៅ តែបើកែខៃមិនកើតទេ ចាត់ទុកថាវាជាផលបាបរបស់អ្នកចុះ អ្នកអាចទុកវាជាបទពិសោធន៍ជីវិតបាន តែកុំស្ពាយសំពីងសំពោងពេក ធ្ងន់ពេកទៅ ទៅមុខមិនឆ្ងាយទេ។ ចាប់ផ្តើមគិតរឿងថ្មី រឿងបច្ចុប្បន្ន រឿងដែលត្រូវធ្វើបន្ត ទីបំផុតនៃរឿងមួយ ជាចំនុចចាប់ផ្តើមនៃរឿងថ្មីមួយទៀត បើអ្នកព្រមបញ្ចប់វា ។ តែបើអ្នកនៅក្តៅក្រហាយនឹងរឿងចាស់ មានន័យថាអ្នកអនុញ្ញាតអោយទុក្ខពីអតិតបង្កើតកូនចៅមករំខានអ្នកដល់ពេលបច្ចុប្បន្នបន្តទៀត។ នោះអ្នកនៅតែជាជនរងគ្រោះរបស់អតិតកាលដដែល ខ្មោចងាប់ហើយត្រូវយកទៅកប់ កុំទុកនៅលើផ្ទះយូរពេក ពេលកប់ហើយ កុំគាស់មកហិតអី ក្លិនមិនល្អទេ បើដើរត្រូវសំលឹងទៅមុខ។ កុំបែរក្រោយយូរពេក ប្រយ័ត្នមានគ្រោះថ្នាក់ បើអ្នកប្រឹងប្រែងថែរក្សាវាហើយ តែវានៅតែមិនគង់វង្ស មានន័យថារបស់នោះមិនមែនជារបស់អ្នកទេ រៀនអនុញ្ញាតអោយអតិតកាលកន្លងទៅ ហើយរៀនអត់ឱនអោយខ្លួនអ្នកផង ប្រឹងប្រែងតស៊ូពីថ្ងៃនេះតទៅ រៀនដោះលែងខ្លួនអ្នកពីអតិតកាល ជីវិតអ្នកនឹងបានសុខសាន្ត I’m OK! I’m Be Strong!…»

ពិតជារឿងមួយគួអោយស្តាយខ្លាំងណាស់ ពេលដែលពិធីការនីរូបនេះទើបតែរៀបការ ថ្មីៗសោះ បែរជាមានពត័មានលែងគ្នាទាំងវ័យក្មេង ធ្វើអោយមហាជននឹងអ្នកសិល្បះរួមអាជីពមួយចំនួនមានការងើយឆ្ងល់យ៉ាងខ្លាំង។ កម្រងរូបថតផ្អែមល្ហែម និងអនុស្សាវរីយ៍រាប់មិនអស់ ដែលអ្នកទាំងពីរបង្ហោះអោយឃើញគ្រប់សកម្មភាពធ្វើការ ទៅណាមកណា និងដើរកម្សាន្ត ទងមុនពេលរៀបការ និងក្រោយពេលរៀបការ គឺរឹតតែធ្វើអោយគេគិតថា មិនសមបែកគ្នា ជាពិសេសក្នុងពេលដែលគេដឹងថា លោក សុភា ជាអ្នកថត ជាផលិតករ ហើយភរិយាជាពិធីការិនី និងជាតួសម្ដែង ដែលគ្រប់សកម្មភាព របស់អ្នកទាំងពីរក្រៅពីស្វីតៗ ក៏មិនខុសពីលលកញីឈ្មោល ទៅណាបាត់គ្នាមិនបាននោះ។

ខាងក្រោមនេះជារូបភាពខ្លះៗ ដែលអ្នកទាំងពីរធ្លាប់បង្ហាញអោយឃើញពីការយល់ចិត្តថ្លើមគ្នា ដែលមិនគួរអាចអោយមួយគូរនេះ លែងគ្នាយ៉ាងលឿនស្លេវបែបនេះកើតនោះ៖