អភិនិហាណាស់ រូបសំណាក់ នាយ វីតាមីនសេ

0

ក្នុងពិធីឆ្លងចេតិយ៍ និងរូបសំណាកលោក វីតាមីសេ ដែលត្រូវនឹងពិធីខួប១០០ថ្ងៃរបស់លោកផងនោះ អ្នកនាងប៉េងប៉ោង បានអះអាងថា ការឆ្លាក់រូបសំណាករបស់ឪពុកមានភាពអភិនិហាខ្លាំងណាស់ ដោយសារតែជាងដែលមានជំនាញឆ្លាក់ថ្ម និងស្ពាន់ អោយដូចទម្រង់មុខមនុស្សពិតច្រើនឆ្នាំទៅហើយនោះបែរជាឆ្លាក់មិនដូច ជាពិសេសគឺបបូរមាត់តែម្ដង គឺលុះត្រាតែអ្នកនាងអុជធូបសុំទើបបានឆ្លាក់ដូច។

អ្នកនាងគ្រាន់តែឆ្លាក់ដូចភ្លាម អ្នកនាងឃើញវិញ្ញាណលោកឪពុក មកលេងជាប្រចាំ ដោយមុនពេលធ្វើបុណ្យប៉ុន្មានថ្ងៃ លោកបង្ហាញខ្លួនរើសកន្សែង ហើយសប្បាយចិត្តយ៉ាងខ្លាំង ដែលហាក់ដូចជាលោកសប្បាយចិត្ត នឹងទទួលបានអ្វីដែលកូនចៅបានធ្វើបុណ្យបញ្ជូនអោយ។

អ្នកនាង ប៉េងប៉ោង និយាយថា ក្នុងពេលឆ្លាក់មិនដូច សូម្បីតែជាងក៏ចង់ខកចិត្តដែរ ហើយគឺទោះជាជាងបានអុជធូបសុំប៉ុណ្ណា ក៏នៅតែឆ្លាក់មិនដូច។

អ្នកនាងថាមានខ្លួនមានអារម្មណ៍ភ័យអរៗយ៉ាងខ្លាំង ដែលកៀកថ្ងៃក្នុងការធ្វើពិធីឆ្លងទៅហើយ បែរជានៅតែគ្មានរូបដូច ទើបអ្នកនាងសម្រេចចិត្តអុជធូប ហើយនិយាយជាមួយឪពុក ហើយប្រហែលជាលោកទទួល ទើបស្រាប់តែចម្លាក់នោះ គឺទោះជាជាងហាក់មិនសូវព្រឹតព្រៀងដូចមុន ក៏ស្រាប់តែចេញរូបចម្លាក់មកដូច ធ្វើអោយជាង និងអ្នកនាងក៏ព្រឺឆ្អឹងខ្នងនៅពេលនិយាយដល់រឿងនេះ។ ជាមួយនឹងការលាតត្រដាងពីអភិនិហាក្នុងការឆ្លាក់រូបឪពុក អ្នកនាងក៏ប្រាប់អោយដឹងផងដែរ ពីមូលហេតុដែលនាំអោយមានរូបសំណាករបស់ឪពុកដល់ទៅ៣។ អ្នកកនាងថា ទី១ ដោយសារតែជាងមានការបញ្ចុះតម្លៃ ទី២ដោយសារតែអ្នកនាងចង់ទុកមួយតម្កល់នៅក្នុងចេតិយ ទី៣ចង់ទុកតម្កល់ក្នុងផ្ទះអោយកូនចៅបានឃើញ បានស្គាល់មុខ និងទី៤ គឺចង់ទុក១តម្កល់កន្លែងអុជធូបរបស់លោកឪពុកនៅផ្ទះ។

នៅក្នុងពិធីខួបគម្រប់១០០ថ្ងៃ អមដោយពិធីឆ្លងចេតិយ និងរូបសំណាកនោះ ទោះជាមានភ្លៀងចង់បាក់មេឃក៏ដោយ ក៏ក្នុងពិធីនោះនៅមានភ្ញៀវមកកុះករ ដោយទាំងអ្នកធំ និងតារាសិល្បៈច្រើននាក់ សុទ្ធតែបានបង្ហាញខ្លួន។ យ៉ាងណាមិញ អ្នកនាងថាជាការសោកស្ដាយ ព្រោះបើគ្មានការរំខានដោយភ្លៀងនោះទេ គឺពិធីទាំងមូលនឹងកាន់តែអឹកអធឹកជាងនេះ៕