ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា ប្រគល់អំណោយ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជូនដល់វត្ត និងពលរដ្ឋ នៅសុរិន្ទ

0

ក្នុងពិធីអង្គកឋិនទាន កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៩ នៅខេត្តខ្មែរសុន្ទ ដែលគ្រាន់តែពិធីដង្ហែរអង្គកឋិនទាន ក៏មានក្បួនដំរី និងក្រុមសិល្បករសិល្បការិនី យ៉ាងកុះករពីកម្ពុជា និងថៃនោះ គេឃើញមានការប្រគល់ថវិកាបុណ្យជូនដល់ព្រះសង្ឃ និងមានការចែកជាសារ៉ុង ក្រមា និងថវិកាដមួយចំនួនផ្សេងទៀត ដល់ពុទ្ធបរិស័ទ និងពលរដ្ឋខ្វះខាតផងដែរ ខណៈដែលអំណោយសារ៉ុង និងថវិកាមួយចំនួន គឺជាអំណោយរបស់លោកជំទាវ ម៉ៅ ម៉ាល័យ ភរិយារបស់ ឯកឧត្តម កែ គឹមយ៉ាន ភរិយាមន្ត្រីជាន់ខ្ពស់នៅកម្ពុជា។

ម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុមៈនារីរតនា មានព្រះបន្ទូលថា ក្រៅពីព្រះរាជវង្សថៃ និង ព្រះរាជវង្សខ្មែរ នៅក្នុងពិធីកឋិនទានដែលបានធ្វើឡើងដ៏អធឹកអអមនោះ ក៏មាន លោក ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជាម្ចាស់ដើមកឋិនផងដែរ។ យ៉ាងណាមិញលោកជំទាវមិនបានចូលរួមក្នុងអង្គកឋិនទាននោះចប់ចុងចប់ដើមនោះទេ ទើបលោកជំទាវប្រគល់អំណោយ និងថវិកាបុណ្យ អោយម្ចាស់ក្សត្រីយ៍ធ្វើជាតំណាងដែលដែលជាសិទ្ធាជ្រះថ្លារបស់លោកជំទាវ ប្រគល់ដល់ព្រះសង្ឃជំនួស ខណៈដែលសារ៉ុង៥០០សារ៉ុង និង ថវិកាភ្ជាប់ជូនជាមួយសារ៉ុង ក្នុងម្នាក់១ម៉ឺនរៀល  ដែលជាក្រដាសប្រាក់រៀលមានព្រះឆ័យាលក្ខណ៍ អង្គសម្ដេចឳ ទុកអោយបងប្អូនក្នុងខេត្តសុរិន្ទតាំងទុក។ ម្ចាស់ក្សត្រី មានព្រះបន្ទូលបន្តថា លោក ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន គឺជាភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាមួយរូប ដែលឧស្សាហ៍ដង្ហែរអង្គកឋិនទានមកកាន់ប្រទេសថៃណាស់ ខណៈដែលក្នុងឆ្នាំនេះ គឺលោកជំទាវរឹតតែធ្វើអោយអ្នកខេត្តសុរិន្ទ ដែលជាខេត្តសំបូរអ្នកចេះភាសាខ្មែររស់នៅ កាន់តែសប្បាយចិត្ត។ ក្នុងនោះម្ចាស់ក្សត្រី ក៏ថ្លែងអំណរគុណដល់ម្ចាស់ដើមកឋិន និងម្ចាស់ជំនួយជាច្រើនផ្សេងទៀតផងដែរ ដែលញ៊ាំងអោយអង្គកឋិនទាំងមូលក្លាយជាអង្គកឋិនទានដែលមានក្បួនដង្ហែរធំជាងគេ ក្នុងខេត្តសុរិន្ទ។

ក្នុងពិធីនោះ គ្រួសារតារាកម្ពុជា ក៍បានពាំនាំក្រមាដែលមានទង់ជាតិកម្ពុជា យកមកចែកជូនដល់ជនជាតិថៃ និង ខ្មែរសុរិន្ទ នៅក្នុងពិធីនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here