ទើបបង្អួត Original Song! Bee Yobo ទៅកែច្រមុះដល់កូរ៉េ

0

យោងតាមបង្ហោះនៅលើហ្វេសប៊ុក តារាហ្វេសប៊ុក កញ្ញា Bee Yobo Bee ដែលជាតារាហ្វេសប៊ុក និងជាអ្នកលក់អនឡាញស៊ិចស៊ីស្រស់ស្អាត កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េ បន្ទាប់ពីនាងប្រកាសថាកែច្រមុះ។ គម្រោងថែមថយសម្រស់នេះ គឺបន្ទាប់ពី បទចម្រៀង Original Song របស់នាង ត្រូវបានដាក់បង្ហោះ ហើយមានអ្មកសរសើរថា ពីរោះមិនអន់ជាតារាចម្រៀងអាជីព។

Bee Yobo Bee បានបង្ហោះមុនទៅដល់កូរ៉េកាលពីល្ងាចថ្ងៃទី២២ តុលា ឆ្នាំ២០១៩ ថា”ជូនពរខ្លួនឯងទៅកែច្រមុះថ្មី សង្ឃឹមថាទទួលបានជោគជ័យមកវិញ???កើតមកជាមនុស្សស្រីមិនស្រួលចិត្តទេណា គឺមិនអាចបោះបង់ភាពស្អាតបាន សំខាន់មុននឹងកែត្រូវពិគ្រោះជាមួយពេទ្យអោយបានច្បាស់លាស់សិន កុំចេះតែធ្វេីៗខ្លាចប៉ះពាល់ដល់ថ្ងៃក្រោយ???ចាំវះហើយ live អោយទាំងអស់គ្នាមើល:kissing_heart:“។ ប្រភពពីអ្នកស្និទ្ធិតារាហ្វេសប៊ុករូបនេះព្រលយថា កញ្ញា ប៊ីយូប៊ូ ធ្លាប់បានកែច្រមុះម្ដងហើយ កាលពីជាងកន្លះឆ្នាំមុន ប៉ុន្តែដោយសារតែនាងមិនពេញចិត្ត ទើបសម្រេចចិត្តណាត់អ្នកជំនាញនៅក្នុងប្រទេសកូរ៉េ ដើម្បីធ្វើការវះកាត់ជាថ្មី។

ជាមួយនឹងគម្រោងប្ដូរច្រមុះនេះ គេកត់សម្គាល់ថា តារាហ្វេសប៊ុកកញ្ញា ប៊ីយូបូ កាន់តែប្រែខ្លួនជាអ្នកសិល្បៈមួយរូប បន្ទាប់ពីចេញបទចម្រៀងនិពន្ធថ្មី”អូនមិនអីទេ” ខណៈដែលគេប៉ាន់ស្មានថា នាងថែមថយសម្រស់ ដើម្បីអោយកាន់តែមានការចាប់អារម្មណ៍។ យ៉ាងណាមិញ គេមិនទាន់ដឹងថាតើនាងចង់ហក់ក្លាយជាអ្នកចម្រៀងអាជីព ឬគ្រាន់តែចេញបទចម្រៀង និងកែកុនសម្រស់ដើម្បីបំពេញក្ដីស្រឡាញ់ទេ ដោយសារតែនាងស្ថិតនៅប្រទេសកូរ៉េមិនទាន់ឆ្លើយតបនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here