មោទនភាព តារាខ្មែររូបនេះ ឈ្នះម្ចាស់ផ្ទះថៃ លើឆាកអន្តរជាតិ

0

ការប្រកួតបុរសឯក Mister Working Man International 2019 នៅក្នុងប្រទេសថៃដែលទើបបញ្ចប់ក្ដៅៗ តារាសម្ដែង និង ជាតារាម៉ូដែលកម្ពុជា លោក ណារ៉ុង រ៉ាត់ ដ្បិតតែមិនបានលេខ១ ប៉ុន្តែលោកទទួលបានចំណាត់ថ្នាក់២ និងនាំមុខម្ចាស់ផ្ទះថៃក្នុងវគ្គផ្ដាច់ព្រ័ត្រ។ លោកបានត្រលប់មកវិញ កាលពីយប់ថ្ងៃទី២២ តុលា ដោយមានបវរកញ្ញាលេខ១ថៃ អមដំណើរផង។

កញ្ញា Phannaporn Soogchod បវរកញ្ញាលេខ១  DEVI SRI SIAM 2019 ដែលជាគណកម្មការផ្ដល់ពិន្ទុមួយរូប និងជាតំណាងថៃអមដំណើរមកជាមួយ បានសរសើរមិនដាច់ពីមាត់ថា បេក្ខភាពកម្ពុជា លោក ណារ៉ុង រ៉ាត់ ជាបេក្ខជនដែលមានសមត្ថភាព។ កញ្ញាថាលោកទទួលបានពានញញឹមស្រស់ និងពានចំណាត់ថ្នាក់លេខ៤ ក្នុងពេលដែលលេខ១ បានទៅលើហ្វីលីពីន លេខ២បានលើសហរដ្ឋអាមេរិក លេខបីបានលើកូឡុំប៊ី លេខ៤បានលើកម្ពុជា និងលេខ៥បានលើថៃ។ កញ្ញាថា លោកស័ក្តសមសម្រាប់លទ្ធផលវិជ្ជមានដែលទទួលបាន ប៉ុន្តែបើបានលទ្ធផលល្អជាងនេះ គឺរឹតតែស័ក្តសម។

បេក្ខភាពតំណាងកម្ពុជា លោក ញ៉េប តូនិច ដែលក្នុងសិល្បៈស្គាល់ភាគច្រើនថា ឈ្មោះ ណារ៉ុង រ៉ាត់ បានអះអាងថា ការប្រកួតដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកកប្រទេសថៃនោះ មានបេក្ខជន១៥ប្រទេសចូលរួម ដូចជាថៃ វៀតណាម សហរដ្ឋអាមេរិក កូឡំប៊ី និងហ្វីលីពីនជាដើម។ សម្រាប់វិញ្ញាប្រកួតឈុតតំណាងជាតិ លោកបានគ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ ក្រោមស្នាដៃច្នៃប្រឌិត របស់លោក នូ សុភេន ដែលកាន់តែជួយអោយពិភពលោក ស្គាល់ពីវប្បធម៏របស់កម្ពុជា។ បុរសឯកលេខ៤ពិភពលោក Mister Working Man International 2019 រូបនេះបន្តថា ក្រោយទទួលបានចំណាត់ថ្នាក់នេះ គណកម្មការអន្តរជាតិ គ្រោងនឹងយកលោកទៅប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងទៀត តែលោកនៅមិនទាន់បានទទួលដំណឹងច្បាស់។ ក្នុងនោះលោកក៏ប្រកាសទទួលការសម្ដែង និងច្រៀងដើម្បីអោយទីផ្សារសិល្បៈហក់ឡើងក្នុងស្រុកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here