ផ្អើលករណី ប៊ុត សីហា ធ្វើឲ្យអ្នករៀបចំកម្មវិធីមួយឆេះដុំ

0

អត្ថបទ៖ រុន ណាកូ

មានការសង្ស័យយ៉ាងខ្លាំងថា តារាចម្រៀង លោក ប៊ុត សីហា ទំនងជាបោកគ្រាប់បែក ក្រោយទទួលច្រៀងអោយកម្មវិធីមួយ ទើបធ្វើអោយអ្នករៀបចំកម្មវិធីមួយរូបឆេះដុំដល់ថ្នាក់បង្ហោះ។ បើទោះជាការបង្ហោះវាយប្រហារនោះ មិនបានបញ្ចេញឈ្មោះ ប៊ុត សីហា តែយោងតាម Poster កម្មវិធីដែលមានដាក់រូប លោក ប៊ុត សីហា ហើយក្នុងម៉ោងតន្ត្រីចាប់ផ្ដើម គេឃើញអ្នករៀបចំកម្មវិធីបង្ហោះរកឈ្មោះលោក ប៊ុត សីហា អមដោយពណ៌ខ្មៅជាសញ្ញាឡើងកំដៅ ធ្វើអោយគេដឹងភ្លាមៗថា ថាពិតជាសំដៅលើលោក ប៊ុត សីហា ដោយសារប៉ុន្មាននាទីក្រោយ ក៏បង្ហើរសារដៀល តារាដែលបោកគ្រាប់បែក។

លោក សុខ លីមរក្សា ដែលជាអ្នកទទួលអាហ្វែកម្មវិធីមួយរូបបង្ហោះសំណេរប៉ុន្មានឃ្លា ក្រោយប្រកាសរក ប៊ុត សីហា ឡើងផ្អើលហ្វេសប៊ុកថា”លុយក៏ឲ្យ ជួយក៏ជួយតែអត់កំណើតត្រង់ថាទទួលកម្មវិធីហើយមិនមក។ កម្មវិធីគេផ្សេងបោកគ្រាប់បែកមិនថាទេ នេះកម្មវិធីឯឧត្តមតំណាងរាស្រ្តនិង ជាប្រធានក្រុមព្រឹក្សាភិបាលទាំងមូលទៀត។ អ្វីពិបាកនោះ គឺលោកជំទាវរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចង់ឲ្យមកឲ្យគេសប្បាយ។ សំរាប់ខ្ញុំប្រឹងជួយលើកណាស់ ទាំងផលិតបទឲ្យ ទាំងលុយឲ្យចាយរាល់បទ ព្រោះថាអាណិតអត់លុយចាយ។ បើថោកចឹង ទៅដល់ផលិតកម្មណាក៏មិនកើតទេ បើនិយាយពីជំពាក់លុយវិញសឹងថាខ្ចិលរាប់។ ឡើងទូរទស្សន៍ក៏មកខ្ចីខោអាវប្អូនឯងឲ្យពាក់ ឡើងឆាកPNN។

បើហានតែផុសបង្ហាញមុខនិយាយពីថាហ្វេនវិញអាខ្លះផ្កាប់មុខដូចឆ្កែចឹង បកមកជេឯងទាំងអត់ដឹងខ្យល់ទៀត។ ឆ្កែបើមានកំណើតវាមានតាំងពីគេមិនទាន់ដេញចេញមកមេស។(អានលេងសិនទៅក្រែងយល់ខ្លះហើយភ្ញាក់រលឹកខ្លះ)”។ ជាមួយនឹងការបង្ហើប មានការបញ្ចេញមតិជាច្រើន រិះគន់ សំដៅ ទៅលោក ប៊ុត សីហា តែគេមិនទាន់ដឹងថា តើលោក សុខ លីមរក្សា ពិតជាចង់សំដៅទៅលោក ប៊ុត សីហា ឬ សំដៅទៅតារាផ្សេងឡើយ ដោយសារលោក បដិសេធមិនទាន់បកស្រាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here