ស្រស់ស្អាតណាស់«ធីតាកម្ពុជាក្រុងចតុមុខមង្គល» Miss Cosmoworld កម្ពុជា

0

ក្រោយពីមានការបង្ហោះ មានការកោតសរសើរមិនតិចទេ ជាមួយនឹងឈុតតំណាងជាតិ របស់ប្រទេសកម្ពុជា ដែលប្រកាសយកទៅបង្អួតលើឆាកអន្តរជាតិ ដោយ Miss Cosmoworld 2019 កម្ពុជា កញ្ញា ស៊ុយ បូណាវីន។ នេះជាឈុត«ធីតាកម្ពុជាក្រុងចតុមុខមង្គល» ដែលមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែអត្ថន័យក៍ទាក់ទាញដែរ។

យោងតាមការប្រកាស ឈុតតំណាងជាតិដែលគ្រោងយកទៅប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ដែលមានតំណាងប្រទេសជាង២០ប្រទេសចូលរួម។ កញ្ញា ស៊ុយ បូណាវីន គឺជាអ្នកដែលត្រូវបានគណកម្មការជ្រើសអោយគ្រងឈុតនេះទៅប្រកួត ខណៈដែលនាងមើលទៅស្រស់ស្អាតយ៉ាងខ្លាំង ជាមួយនឹងឈុតតំណាងជាតិ ដែលបង្ហាញពីភាពរីកចំរើន ក្នុងសម័យតុមុខរបស់កម្ពុជានេះ។

តាមការបញ្ជាក់ ឈុត«ធីតាកម្ពុជាក្រុងចតុមុខមង្គល» បង្កប់ក្បាច់គុនល្បុក្កតោ ដែលជាផ្នែកមួយបង្ហាញពីសិល្បៈកីឡាខ្មែរ និងជាក្បាច់គុនខ្មែរដ៏ចំណាស់មួយ បង្ហាញឲ្យបានឃើញក្នុង ព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិនោះ ផងដែរ។ ភ្ញីផ្កា ដាំពេជ្រ និងការរចនាដ៏ល្អឥតខ្ចោះ ត្រូវបានរំលេចនៅក្នុងឈុតនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here