សាវិន ហ្វីលីព សម្រេចចិត្តបួស

0

នៅទីបំផុតតារាសម្ដែងជើងចាស់ លោក សាវិន ហ្វីលីព បានសម្រេចចិត្តជាផ្លូវការហើយដើម្បីសងគុណដល់ម្ដាយ បើទោះជាកាលបរិច្ឆេទនៃការសាងផ្នួសនៅមិនទាន់បានកំណត់។ ជាមួយនឹងការប្រកាសអោយដឹងពីការសម្រេចចិត្តភ្ជាប់ខ្លួនក្នុងព្រះពុទ្ធសាសនានេះ លោកក៏បានប្រកាសផលិតបទនិពន្ធថ្មីមួយឡើងក្រោមចំណងជើងថា«សាងភ្នួសដើម្បីម៉ែ»ដោយអោយលោក មាស មុន្នីរាជ អតីតបេក្ខជនវគ្គផ្ដាច់ព្រ័ត្រCambodian Idol ជាអ្នកបកស្រាយផងដែរ។

លោកបានបង្ហោះនៅលើហ្វេសប៊ុនមុននេះជាសាធារណៈថា«នៅទីបំផុតខ្ញុំបានរកឃើញតរាចចម្រៀងដែលមានឈ្មោះដូចកូនប្រុសពៅរបស់ខ្ញុំ គាត់មានសំឡេងល្អអាចច្រៀងបទកំសត់ចាក់ដោតថ្មី ដែលខ្ញុំទើបសរសេរចប់ថ្មីៗនេះហើយ បទនេះគឺជារឿងពិតរបស់ខ្ញុំ និងម្ដាយ ហើយនិពន្ធទំនុកច្រៀង និងមេឡូឌី ដោយខ្ញុំបាទផ្ទាល់ ច្រៀងដោយលោក មាស មុន្នីរាជ អតីតបេក្ខជនវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Cambodian Idol…បទនេះកំពុងនិពន្ធភ្លេងដោយលោក Pheap Saki ម្ចាស់បទ«អតីត»ដ៏ល្បីល្បាញផងដែរ…ឆាប់ៗនេះបទ«សាងភ្នួសដើម្បីម៉ែ»នឹងចេញ Official Audio ឆាប់ៗនេះ ដោយសារខ្ញុំបានសម្រេចចិត្តទៅបួសសងគុណម៉ែមួយរយៈក្នុងពេលឆាប់ៗខាងមុខនេះ»។

លោកថាលោកនឹងបួសស្របគ្នាដែលបទដែលគ្រោងនិពន្ធឡើងចេញបង្ហោះ ប៉ុន្តែនៅមិនទាន់កំណត់ពេលវេលាពិតប្រាកដ និងគម្រោងបួសក្នុងព្រះពុទ្ធសាសនាប៉ុន្មានថ្ងៃនៅឡើយទេ ដោយលោកអាចត្រឹមតែដឹងថានឹងសម្រេចចិត្តបួស ហើយហើយកាលបរិច្ឆេទ និងចំនួនថ្ងៃច្បាស់លាស់ ឬលុះត្រាតែចាត់ចែងការងារអោយស្រឡះ ទើបកំណត់បាន។

ការសម្រេចចិត្តបួសរបស់លោកក៏ជាការលើកតម្កើងក្នុងវិស័័យព្រះពុទ្ធសាសនាជាគំរូដល់យុវវ័យផងដែរ នៅក្នុងកាលៈទេសៈ ដែលព្រះពុទ្ធសាសនារងការរិះគន់កាន់តែខ្លាំងនាពេលចុងក្រោយ ដោយសារព្រះសង្ឃបន្តធ្លាយរឿងអាស្រូវស្រីញី និងរឿងច្រៀងរាំខូចវិនិយព្រះពុទ្ធនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here