ជាតន្ត្រីករទេ តែដល់ចេញបទចម្រៀង គឹម ចាន់រតនា សំលេង មិនណយ

0

បន្ទាប់ពីក្លាយជាម្ចាស់ជំនួញដីឡូតិ៍ទ្រង់ទ្រាយធំក្រោយការតស៊ូ អតីតតន្ត្រីករ លោក គឹម ចាន់រតនា ធ្វើអោយម្នាក់ៗលាន់មាត់សរសើរទៀតហើយ ជាមួយនឹង MV”ទំនួញអកឈ្មោល” ដែលលោកអាចច្រៀងបានយ៉ាងលន្លង់លន្លោច។ ក្នុងនោះសូម្បីតែសមត្ថភាពសម្ដែង លេងទឹកក៏ចូលតួកម្សត់បានមួយឆ្ងាញ់ផងដែរ។

- Advertisement -

ក្នុងពេលប្រឡូកជាតន្ត្រីករ លោកមិនមែនជាអ្នកចម្រៀងនោះទេ ភរិយារបស់លោក គឺ ឯណោះទេ ជាអ្នកចម្រៀង ប៉ុន្តែនៅពេលបានស្ដាប់សំលេងរបស់លោក អាចនិយាយបានថាមិនចាញ់តារាចម្រៀងអាជីព។

លោក គឹម ចាន់រតនា បញ្ញាក់ថា បើទោះជាលោកបានក្លាយជាម្ចាស់ក្រុមហ៊ុនពុះឡូតិ៍ ដែលមានដើមទុនខ្ទង់លានដុល្លារក្នុងដៃក្រោយការតស៊ូ តែលោកមិនដែលបំភ្លេចសិល្បៈនោះទេ ជាពិសេសអនុស្សាវរីយិ៍ ប្ដីលេងភ្លេង ប្រពន្ធអ្នកច្រៀង ហើយប្រឹងធ្វើការក្នុងវង់អកកេសរកលុយបង់ឈ្នួលផ្ទះ និងសុខចិត្តជំពាក់គេឯង យកលុយមកទិញថោកៗទុកនោះ។ ក្រៅពីរៀបវង់ភ្លេងនៅផ្ទះដើម្បីរំលឹកអាជីព លោកក៏គ្រោងផលិតបទចម្រៀងជួយដល់តារាក្មេងៗអោយមានបទថ្មី ខណៈដែលលោកផលិតបទ”ទំនួញអកឈ្មោល” ដែលជាសំនៀងផ្ទាល់ខ្លួន គឺមិនមែនចង់ល្បីនោះទេ ពោលគឺដើម្បីបំពេញសេចក្ដីស្រលាញ់ និងកុំអោយភ្លេចថា ខ្លួនមានកំណើតចេញពីអ្នកសិល្បៈកាលពីនៅក្រលំបាក។ លោកប្រកាសបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនបន្តបន្ទាប់ទៀត ដោយអាចនឹងមានបទរបស់ភរិយាគឺ អ្នកស្រី ជិន វណ្ណារី ដែលជាអតីតអ្នកចម្រៀងផង ក្រោយបទ”ទំនួញអកឈ្មោល” ត្រូវបានដាក់បង្ហោះ ហើយទទួលបានការគាំទ្រ។

គួរបញ្ជាក់ថា លោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណៈភរិយាគឺជាអ្នកចម្រៀងក្នុងវង់អកកេសមួយកាលពីប្រមាណ១០ឆ្នាំ ដោយសូម្បីតែឈ្នួលបង់ផ្ទះ ក៏ស៊ឹងមិនចង់មាន។ លោកបានក្លាយជាអ្នកជំនួញទ្រព្យស្ដុកក្រោយពីលុយដែលសន្សំទិញក្នុងពេលប្រឡូកសិល្បៈលក់បានថ្លៃ ហើយក៏បែកគំនិតទិញដីជាយក្រុងពុះជាឡូតិ៍ៗ។ បច្ចុប្បន្នលោក និងភរិយា គឺជាម្ចាស់ក្រុមហ៑ុន LYK គឹមចាន់រតនា ហ្សាណា ដែលមានគម្រោងដីពុះឡូតិ៍ធំៗជាច្រើនគម្រោងន្រកាសលក់នៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ។ លោកក៏ត្រូវគេស្គាល់ជាសប្បុរសជនមួយរូប ដែលនិយមធ្វើនឮបុណ្យចឬកទានដល់អ្នកខ្សត់ផងដែរ បើទោះលោក និង ភរិយា ប្រែក្លាយជាសេដ្ឋីប្រើសុទ្ធតែរថយន្តឡិចសុីស៥៧០ ឆ្នាំ២០១៩ តម្លៃជាង២៤មុឺនដុល្លារ។
ចង់ដឹងថាមួយបទរបស់លោក លន្លង់លន្លោចដូចម្ដេច សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here