ខ្លោចចិត្ត តួម្ដាយ អ៊ឹម ផល្លារ ប៉ងសម្លាប់ខ្លួន ក្រោយត្រូវគេបណ្ដេញពីបន្ទប់ជួល

0
- Advertisement Banner -

យោងតាមកិច្ចសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា បានអះអាងថា អ្នកស្រី អ៊ឹម ផល្លារ ដែលប្រឡូកជាតួម្ដាយប្រមាណជាង២០ឆ្នាំ បានធ្លាក់ខ្លួនត្រូវគេដេញចេញពីផ្ទះជួល ដោយសារតែអ្នកស្រីមិនមានលទ្ធភាពបង់ថ្លៃឈ្នួលផ្ទះប្រមាណជាង៣ខែ។ អ្នកស្រីត្រូវគេអះអាងថាប៉ងសម្លាប់ខ្លួន ក្រោយម្ចាស់ផ្ទះចាក់សោរមិនអោយចូល បើកុំតែបានការជ្រោមជ្រែងពីតារសសម្ដែងជាតួម្ដាយដូចគ្នា គឺអ្នកស្រី ចាន់ សោភ័ណ្ឌ ហៅអ្នកស្រី រ៉ូស គឺប្រាកដជាគិតខ្លីជាមិនខាន។

ទំនាក់ទំនងបរិច្ចាគជំនួយ គ្រួសារតារាកម្ពុជា 070278585 និង ហ្វេសប៊ុក  Dara Rath

អ្នកស្រី រ៉េតរ៉ូស បានថ្លែងប្រាប់លោក អ៊ឹម ជីវ៉ា ថា ក្នុងពេលអ្នកស្រីកំពុងសម្ដែង អ្នកស្រី អ៊ឹម ផល្លារ ក៏ខលចូលមកយំស្រែក ហើយរៀបរាប់ថា ខ្លួនអស់សង្ឃឹមហើយ ចង់សម្លាប់ខ្លួន ព្រោះអត់មានទីពឹង។ អ្នកស្រីរ៉េតរ៉ូស បានលួងលោមនឹងស្នើអោយមកសំណាក់ផ្ទះអ្នកស្រី ទើបធ្វើអោយតួម្ដាយ អ្នកស្រី អ៊ឹម ផល្លារ មានសុវត្ថិភាពហើយបានមកត្អូញត្អែរពីជីវិតកម្សត់ ក្នុងកិច្ចសម្ភាសន៍ជាមួយលោក អ៊ឹម ជីវ៉ា។

អ្នកស្រី អ៊ឹម ផល្លារ បញ្ជាក់ថា អ្នកស្រីជាតួម្ដាយ និងជាតួអ្នកបម្រើសម្ដែងមិនសូវបានតម្លៃខ្ពស់ទេ ទើបអ្នកស្រីមិនមានលទ្ធភាពបង់ឈ្នួលផ្ទះ ដែលជួលរស់នៅជាមួយកូន ដែលសុទ្ធតែខ្វះខាតដែរនោះ។ អ្នកស្រីថា ម្ចាស់ផ្ទះជួល មិនខុសទេ ដោយសារអ្នកស្រីជំពាក់ឈ្នួលផ្ទះជាង៣ខែហើយ ហើយបើម្ចាស់ផ្ទះខ្វះការយោគយល់ មិនអាចអោយអ្នកស្រីជំពាក់បានយូរដល់ម្លឹង ទើបចាក់សោរផ្ទះមិនអោយចូលនោះទេ។ អ្នកស្រីបង្ហូរទឹកភ្នែក នៅពេលបញ្ជាក់ថា ខ្លួនសម្ដែងបានតម្លៃទាបៗមិនដូចក្មេងហើយ ថែមទាំងត្រូវផលិតករឈប់ហៅថតដោយសារអ្នកស្រីទទូចសុំតែបើកលុយក្រោយសម្ដែង ព្រោះតែភាពខ្វះខាតទៀត។ អ្នកស្រីទទួលបានការឧបតម្ថម្ភពីសប្នុរសជនក្នុងវីដេអូសម្ភាសន៍នោះចំនួន២០០ដុល្លារ នឹងថាបើគ្មានការជ្រោមជ្រែងបន្តទេ គឺពិតជាដាច់ពោះស្លាប់។

ជាមួយនឹងការលាតត្រដាងក៏ធ្វើអោយម្នាក់ៗខ្លោចចិត្តមិនតិចដែរ ជាមួយនឹងតារាជើងចាស់ក្រីក្ររូបនេះ ខណៈដែលគេដឹងយូរមកហើយថា អ្នកស្រីសុំតែសំលៀកបំពាក់គេស្លៀកថតទម្រាំបានត្រូវចិត្តផលិតករមួយរឿងនោះ។ ក្នុងនោះក៏សរសើរទឹកចិត្តអ្នកស្រីរ៉េតរ៉ូសផងដែរ ដែលមិនរើសអើង អ្នកស្រី អ៊ឹម ផល្លារ ក្នុងពេលទ័ល។

LEAVE A REPLY

Please enter your comment!
Please enter your name here