ក្នុងពិធីបង្សកូលដែលរៀបចំដោយ អ្នកស្រី ងិន ម៉ានីយ៉ា ម្ដាយរបស់អតីតហ្វ្រេស៊ី លោក ថៃ នរៈវិទូ និងគ្រួសារតារាកម្ពុជា កាលពីថ្ងៃទី៥ ខែកក្កដា គេឃើញវត្តមានឪពុកម្ដាយបង្កើតរបស់នាង ដែលល្បីថាបោះបង់នាងតាំងពីពេលកើតនៅពេទ្យកាល់ម៉ែត្រ ហើយបណ្ដាលអោយនាងត្រូវគេរើសយកទៅចិញ្ចឹមនោះ ក៏បានបង្ហាញខ្លួនផងដែរ។ ក្នុងជំនួនដោយចៃដន្យនោះ ឪពុកបង្កើតរបស់នាង បានប្រាប់អោយដឹងពីមូលហេតុជាច្រើនដែលនាំអោយអាលីយ៉ា ក្លាយជាកូនកំព្រាតាំងពីតូច ហើយមានជីវិតនៅក្រោមបន្ទុកឪពុកម្ដាយចិញ្ចឹម។
អ្នកស្រី សូយ ហោ វ័យ៦១ឆ្នាំ ដែលអះអាងថាជាម្ដាយបង្កើតរបស់កញ្ញាអាលីយ៉ា ថ្លែងប្រាប់ក្នុងកិច្ចសម្ភាសន៍នោះថា អ្នកស្រីមិនបានទុកអាលីយ៉ា ក្នុងពេទ្យក្រោយពេលកើតដូចការអះអាងថានោះទេ គឺការពិតអ្នកស្រីទុកអាលីយ៉ាអោយអតីតស្វាមី ក្រោយពេលលែងលះគ្នា ដោយសារតែអ្នកស្រីសម្រេចចិត្តយកកូនប្រុសច្បងអោយទៅរស់នៅក្រោមបន្ទុកនៅខេត្តប៉ៃលិនជាមួយប៉ុណ្ណោះ។
អ្នកស្រីថាក្រោយពីដឹងថាអតីតស្វាមីអោយកូនទៅអ្នកមានជីវភាពម្នាក់ចិញ្ចឹមធ្វើកូន អ្នកស្រីធ្លាប់បានស្កាត់ទៅរកកូនស្រី ពិសេសស្កាត់ទៅជួបដល់ខេត្តសៀមរាបច្រើនលើកដែរ ប៉ុន្តែមកពីអាលីយ៉ា មិនជួបទើបអ្នកស្រីក៏លែងហ៊ានជួប ហើយបែករហូតមានដំណឹងថានាងស្លាប់។
មិនខុសគ្នាដែរ លោក ចក់ ស៊ីផុន វ័យ៦១ឆ្នាំ ជាឪពុកបង្កើតរបស់នាងបានថ្លែងបញ្ជាក់ថា ដោយសារនៅក្នុងពេលនោះជីវភាពរបស់លោកពិបាកខ្លាំងពេកទើបលោកសម្រេចចិត្តប្រគល់កូនស្រីអោយឪពុកបង្កើតជួយមើលថែ ហើយដោយសារតែឪពុករបស់លោកក៏ពិបាកដែរ ទើបឪពុកលោកសម្រេចប្រគល់អាលីយ៉ា អោយទៅម្ដាយឪពុកចិញ្ចឹមរបស់នាងយកទៅធ្វើកូន តាមរយៈមិត្តភ័ក្រ្តរបស់លោកឪពុកលោក។ យ៉ាងណាមិញ លោកថាមិនបានបោះបង់កូនស្រីនោះទេគឺនោះតែស្កាត់ទៅជួបនាងជារឿយៗ ប៉ុន្តែមកពីលោកខ្លាចថាលោកស្កាត់ទៅសុំលុយនាងក្រោយពីបានក្លាយជាតារា ទើបលោកសម្រេចចិត្តឆ្ងាយៗ រហូតដល់ថ្ងៃនាងស្លាប់នាពេលនេះ។
លោកថាលោកមិនបានបោះបង់នាងទេ ហើយបើកុំតែក្នុងពេលនោះ លោក និងភរិយាមានវ័យ២០ឆ្នាំ និងមិនទាន់ចេះគិត គឺប្រហែលមិនដាច់ដោចគ្នា និងធ្វើអោយកូនបែកបាក់គ្នាឡើយ។
ខាងក្រោមជាកិច្ចសម្ភាសន៍ផ្ទាល់ជាមួយនឹងឪពុកម្ដាយបង្កើតរបស់ អាលីយ៉ា៖