Love Riya សម្រាលបានកូនស្រីយ៉ាងស្រស់ស្អាត នៅអរៀនដា

0
- Advertisement Banner -

មានការអបអរមិនតិចទេ បន្ទាប់ពី តារាហ្វេសប៊ុក អ្នកនាង Love Riya និងស្វាមី បានបង្ហោះរូបភាពកូនស្រីដែលទើបសម្រាលក្ដៅៗ ហើយមុខមាត់គួរអោយស្រលាញ់។ អ្នកនាងកំពុងស្ថិតក្នុងការថែទាំក្រោយការវះកាត់សម្រាលដោយជោគជ័យ នៅក្នុងមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។

លោក ហេន ឌ្រី ស្វាមីអ្នកនាង Love Riya បានថ្លែងបញ្ជាក់ថា ភរិយារបស់លោក គ្រាន់តែជិតគ្រប់ខែភ្លាម មានខាងមន្ទីរពេទ្យឯកជនមួយចំនួនទាក់ទងអោយទទួលសេវាកើត និងថែទាំដោយឥតគិតថ្លៃតែម្ដង ប៉ុន្តែលោក និងភរិយាសម្រេចចិត្តមកធ្វើការវះកាត់នៅមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា មុនពេលសម្រាលកូន ភរិយារបស់លោក ជោគជ័យ នៅ អរៀនដា នៅជិតស្ថានទូតឥណ្ឌូនេស៊ី ខាងក្រោយក្រសួងមហាផ្ទៃ។ លោកថាភរិយារបស់លោកប្រុងសម្រាលដោយធម្មជាតិទេ តែដោយសារតែក្រុមពេទ្យជំនាញពិនិត្យឃើញថាទឹកភ្លោះតិច ទើបសម្រេចវះកាត់ ដោយកូនស្រីរបស់លោកសម្រាលដោយវះកាត់នៅវេលាម៉ោង១១ និង១១ នាទីយប់ ថ្ងៃសៅរ៍ទី១២ តុលា ឆ្នាំ២០១៩។ លោក និងភរិយា បានសម្រេចចិត្តដាក់ឈ្មោះកូនប្រុសថា សារី រ៉ូហ្សាណា ដែលឈ្មោះមួយនេះ ត្រូវបានអ្នកគាំទ្រសរសើរថាពីរោះ ក្រោយពេលលោកបង្ហោះជាសាធារណៈ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here