រឿង”លោកឳពុក” ដាក់បញ្ចាំងផ្លូវការ

0

ចាប់ពីថ្ងៃទី១០ តុលា ក្នុងឆ្នាំ២០១៩ នេះ ភាពយន្តជីវិតខ្នាតធំរឿង”លោកឳពុក” នឹងសម្រេចដាក់បញ្ចាំហងលក់សំបុត្រគ្រប់រោងកុន។ នេះបើផ្អែកតាមការប្រកាសក្នុងពិធីបើកសម្ពោធដែលទើបធ្វើឡើងក្ដៅៗ កាលពីល្ងាចថ្ងៃទី៧ តុលា ឆ្នាំ២០១៩ នៅផ្សារទំនើបអុីអន១។

សាច់រឿងទាំងស្រុងរបស់ភាពយន្តនេះ ត្រូវគេមើលឃើញថាឆ្លុះបញ្ចាំងពីគុណឳពុក ដែលមិនខុសពីផ្ដល់សារឲ្យយុវវ័យមើលឃើញពីគុណតម្លៃរបស់ឳពុកគ្រប់រូប។ ភាពយន្តរឿង”លោកឳពុក” ក៏ត្រូវគេរំពឹងថា នឹងក្លាយជាភាពយន្តជីវិតខ្នាតធំ ដែលទាក់ចិត្តមហាជន ជាពិសេសសយុវវ័យ ឲ្យផ្លាស់ប្ដូរឥរិយាបថអវិជ្ជមានចំពោះលោកឳពុក។

អ្នកបានទស្សនារឿង”លោកឳពុក”ក្នុងថ្ងៃបើកសម្ពោធ ពិតជាធ្វើឲ្យអ្នកទស្សនាក្ដុកក្ដួលជាពិសេសចំពោះយុវវ័យដែលបានប្រើពាក្យសម្ដីមិនសមរម្យទៅកាន់ឳពុកតាមលំនាំតួអង្គក្នុងរឿងឆ្លុះបញ្ចាំង។ ព្រោះតែការមើលស្រាលក្រោយខ្លួនជោគជ័យ។ យុវវ័យ និងមហាជនត្រូវបានទទូចអោយទៅទស្សនាភាពយន្តនេះអោយបានច្រើន ដើម្បីទទួលបានគំនិតនិងយល់ដឹងពីគុណប្រយោជន៍របស់ឳពុក មុនពេលកូនៗបានក្លាយជាមនុស្សជោគជ័យ។

លោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា នេះជាលើកទី១ ដែលផលិតកម្មរបស់លោកសម្រេចចងក្រងជីវិតពិតឆ្លុះបញ្ចាំងពីសង្គម ដើម្បីអោយភាពយន្តខ្មែរមានភាពយន្តជីវិត ទុកជាការពញាក់អារម្មណ៍។ លោកថាមួយរឿងនេះ ប្រមូលផ្ដុំដោយតារាជើងចាស់៣ដួងគឺ លោក ហម ឈរ៉ា លោក ម៉េង សាវុធ និងតារាល្បីល្បាញតាំងពីជំនាន់អ្នកនាង ចាន់ តារាទី គឺលោក យស បូវណ្ណៈ ដែលចុះតាំងពីអាមេរិកមកថតនៅកម្ពុជា។ មួយរឿងនេះ លោកចំណាយជាង៥មុឺនដុល្លារ ហើយបើទោះជាភាពយន្តជីវិត អាចពិបាកកើបចំណូលខុសពីរឿងកំប្លែង ឬ រឿងរន្ធត់ ប៉ុន្តែលោកថាភាពយន្តរឿង”លោកឳពុក” នឹងមានតម្លៃក្នុងផ្នត់គំនិតមហាជន រួមទាំងយុវវ័យក្នុងអនាគតដ៏វែង។ លោកក៏រំពឹងថាថ្ងៃកំណត់លក់សំបុត្រចាប់ពីថ្ងៃទី១០ តុលា របស់រឿងពិត ពិតជាទាក់ទាញយុវវ័យបានច្រើនផងដែរ ខណៈដែលលោកយល់ថា មួយរឿងនេះ មានសារអប់រំជាច្រើន ដែលតម្លៃទាំងឳពុកគ្រប់រូប និងកូនៗនោះ។

គួរបញ្ជាក់ថា ក្នុងពិធីបើកសម្ពោធនៅក្នុងថ្ងៃនោះ ក្រៅពីមានការចូលរួមពីតំណាងនាយកដ្ឋានភាពយន្ត ពីផលិតករមួយចំនួន ក៏មានតារាជាច្រើននាក់ចូលរួមផងដែរ។ ក្នុងនោះគ្រប់តារាសម្ដែងក្នុងរឿងដែលបង្ហាញវត្តមាន ក៏ត្រូវគេឃើញមានការផ្ដល់កាដូពីម្ចាស់ស្ពុនស័រ ដូចជាពីផលិតផលសាប៑ូកក់ និងសាប៑ូអប់សល់ម៉ាក L & E ដែលជាផលិតផលពេញនិយមនៅក្នុងប្រទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here