សុខ ស្រីម៉ុច សប្បាយចិត្តនឹងការចែករំលែក

0

ទោះមិនមានឈ្មោះជាសិល្បការិនីមួយរូប ដែលមានជីវភាពស្ដុកស្ដម្ភ តែតារាសម្តែងកញ្ញា សុខ ស្រីម៉ុចបានអះអាងថាខ្លួនពេញចិត្តនឹងការចែករំលែក ទើបកញ្ញាត្រូវគេឃើញបង្ហាញមុខច្រើន ក្នុងសកម្មភាពចែករំលែកក្ដីស្រលាញ់ និងអំណោយដល់ក្មេងៗក្រីក្រ និងទុរគតជន។

កញ្ញា បានថ្លែងក្នុងឱកាសចុះចែកអំណោយដល់ក្មេងកំព្រាមួយកន្លែង កាលពីពេលថ្មីៗថា កញ្ញាបានសហការជាមួយក្រុមការងារបង្កើតកម្មវិធីចុះចែកអំណោយផ្សេងៗមានសម្ភារៈថវិការមួយចំនួនដែលជាការរៃអង្គាសគ្នាពីសប្បុរសជនស្គាល់គ្នាយកទៅជូន”អង្គការសង្រ្គោះជនពិការនិងកុមារកំព្រាកម្ពុជា”ស្ថិតនៅម្តុំវត្តក្រាំងធ្នង់រាជធានីភ្នំពេញ និងគម្រោងធ្វើជាមួយសហគមន៍ក្រខ្សត់ផ្សេងទៀត។

កញ្ញាបញ្ជាក់ថាសម្ភារៈដែលតែងចុះចែក រួមមានអង្គរ មី ត្រីខ បុិច សៀវភៅនិងថវិកាជាដើម។ ទាំងអស់នេះមិនមែនជារបស់នាងទាំងស្រុងទេ តែបានមកពីមិត្តភក្តិរាប់អាននិងសប្បុរសជននានាក្នុងនិងក្រៅស្រុក ដែលមានចិត្តបុណ្យលះបង់ទាំងពេលវេលា និងធនធានផ្ទាល់ខ្លួនជួយដល់អ្នកអត់ ក្នុងពេលដែលពួកគាត់ពិតជាត្រូវការអ្នកជួយ ដើម្បីអោយពួកគាត់ឱកាសទទួលក្ដីស្រលាញ់។ នាងប្រកាសបន្តសកម្មភាពនេះជារៀងរហូត ដោយក្រោយពេលរកបានអ្នកជួយ នឹងចុះចែកអំណោយដោយមិនរើសទីតាំង អោយតែទីតាំងនោះ មានតម្រូវការអោយក្រុមនាងបានជួយចែករំលែក។

នាងថាការងារនេះហត់ ហើយក៍ប្រើការអត់ធ្មត់ និងចំណាយពេលច្រើនដែរ ប៉ុន្តែនាងសប្បាយចិត្តនឹងធ្វើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here