ក្រុមមហាហង្សលើពាន ស្របពេលមេក្រុម អុិន សុភិន ចេញទៅរុស្សុី

0

ពិតជាចៃដន្យមែនទែន ដែលគេឃើញលោក អុិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស និងជាប្រធានក្រុមបាល់ទាត់មហាហង្សចាកចេញទៅប្រទេសរុស្សុី កាលពីល្ងាចថ្ងៃទី២២ កញ្ញា ប៉ុន្តែក្នុងម៉ោងពេលដដែល គេក៏ឃើញក្រុមបាល់ទាត់របស់លោក លើកពានក្នុងការប្រកួតជ្រើសរើសក្រុមជើងឯកមួយ។ លទ្ធផលលើកពានស្របគ្នានឹងមេក្រុមចេញទៅប្រជុំការងារនេះ សុទ្ធតែធ្វើឲ្យម្នាក់ៗមានការចាប់អារម្មណ៍។

ខណៈលោកលោក អុិន សុភិន បង្ហោះរូបភាពពីការហោះហើរទៅកាន់ប្រទេសរុស្សុី ក្រុមបាល់ទាត់មហាហង្ស All Stars របស់លោកក៏បង្ហោះថាបានក្លាយជាអ្នកលើកពាន នៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ឯកឧត្តម សុខសុវណ្ណវឌ្ឍនាសាប៑ុង ដែលមានរហូតដល់ ៣២ក្រុមចូលរួម ដ៏គួរអោយចាប់អារម្មណ៍ផងដែរ។ ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជា៨ពូលហើយមានការប្រកួតចាញ់ធ្លាក់ៗ ដោយមានការប្រកួតខ្វែងពូលជាច្រើនដំណាក់កាលផង។ ម្នាក់ៗលាន់មាត់មិនតិចទេ ដែលក្រុមមហាហង្សនៅតែមានសំណាងឡើងប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយក្លាយជាម្ចាស់មេដាយមាស និងជាម្ចាស់ពានជើងឯក។ ចាត់ទុកជារឿងចៃដន្យដែលប្រធានក្រុមស្ថិតក្នុងដំណើរចាកចេញទៅក្រៅប្រទេស ប៉ុន្តែកូនក្រុមទទួលបានជោគជ័យក្នុងការលើកពាន ដែលជាការចង់បានរបស់លោក។

លោក អុិន សុភិន បានថ្លែងក្នុងពេលយន្តហោះចុះចតនៅម៉ាឡេសុី មុនបន្តទៅប្រទេសរុស្សុីថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលត្រូវដឹកនាំក្រុមការងារទៅប្រជុំពីមុខជំនួញផ្គត់ផ្គង់សេវាដឹកជញ្ជូន ប៉ុន្តែកូនក្រុមរបស់លោក ស្រាប់តែបានលើកពាន។ លោកបន្តថា មុនឡើងយន្តហោះមួយថ្ងៃ លោកបានទៅគាំទ្រកូនក្រុមទាំងភ្លៀង ហើយលោកមិននឹកស្មានថាក្រុមបាល់ទាត់មហាហង្សក្លាយជាលើកពាននៅក្នុងការប្រកួតនេះទេ ដោយសារតែការប្រកួតទាំងមូលមានច្រើនក្រុម ហើយសុទ្ធតែក្រុមល្អ។ លោកកាន់តែសប្បាយចិត្ត នៅពេលអ្នកចាំទីក្នុងក្រុមរបស់លោក ត្រូវបានអ្នករៀបរាប់ចាត់ទុកជាអ្នកចាំទីឆ្នើម។ លោកថាខ្លួនទៅរុស្សុីប្រជុំបន្ទាន់ បើកុំដូច្នេះលោកពិតជាបានអបអរដោយផ្ទាល់ដល់កូនក្រុមដែលខំប្រឹងប្រែងរហូតលើកពាន។ យ៉ាងណាមិញលោកថា ក្រោយត្រលប់មកវិញនៅថ្ងៃទី២៨ កញ្ញា លោកនឹងរកឱកាសជប់លៀងអោយកីឡាករបាល់ទាត់ទាំងអស់ ដើម្បីលើកទឹកចិត្តដល់បុគ្គលិករបស់ផលិតកម្មទាំងនោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here