សោភា ទេពី ចាប់ផ្ដើមលេចធ្លោខុសជំនាញគ្រឹះ

0

ស្ទើរតែគ្រប់ឆាកតន្ត្រីនាពេលចុងក្រោយ គេកម្រឃើញតារាចម្រៀងវ័យក្មេងកញ្ញា សោភា ទេពី បកស្រាយបទចម្រៀងស្លូៗ និងមនោសញ្ចេតនាណាស់ ដោយសារតែនាងយល់ថាខ្លួនមានសំឡេង និងដុងខ្ពស់ជាងខាងបទចម្រៀងរ៉ក់ ហើយបកស្រាយតែបទចម្រៀងរ៉ក់ ដែលតារាចម្រៀងមួយចំនួនមិនមានសមត្ថភាពដល់។ ជាក់ស្ដែងការបង្ហាញខ្លួនរបស់នាងនៅលើវេទិកាប្រគំតន្ត្រីបន្តផ្ទាល់នៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី០១ កក្កដា គឺជាភស្ដុតាងស្រាប់ដែលស្ដែងយ៉ាងច្បាស់ថានាងលេចធ្លោមិនគួរអោយជឿក្នុងនាមជាតារាចម្រៀងរ៉ុក។

ការបង្ហាញខ្លួននៅលើវេទិកា«Carabao TV5 Spark Concert»នោះ មានតែតារាចម្រៀងកញ្ញា សោភា ទេពី ប៉ុណ្ណោះ ដែលទទួលការគាំទ្រគួរអោយកត់សម្គាល់ ដោយសារតែនាងបកស្រាយបទចម្រៀងបែបរ៉ក់ ហើយស្រែកបានយ៉ាងខ្ពស់ ដោយសារតែបទចម្រៀងរបស់នាងបន្លឺឡើងសុទ្ធតែជាបទចម្រៀងស្រែកៗ។ បទចម្រៀងដែលនាងបកស្រាយនៅក្នុងថ្ងៃនោះ មិនត្រឺមតែបញ្ចេញក្បាច់រាំបានល្អប៉ុណ្ណោះទេ តែសូម្បីតែស្ទីលតែងខ្លួនរបស់នាងក៏ទាក់ទាញមិនអន់ផងដែរ។ បើនិយាយពីសំឡេងស្រែក គឺអាចនិយាយថាកម្រមានតារាវ័យក្មេងណាម្នាក់ស្រែកបានតុងខ្ពស់បែបហ្នឹងខ្លាំងណាស់ ដោយពិធីករពិធីការិនីក៏សរសើរមិនដាច់ពីមាត់។

សោភា ទេពី និយាយថានាងគឺជាតារាដែលចេញប្រភពពីរបាំបុរាណ និងចម្រៀងបុរាណនោះទេ ប៉ុន្តែក្រោយពេលបានក្លាយជាតារាចម្រៀង ក៏ចាប់អាជីពចម្រៀងរ៉ក់ និងញាក់វិញ បន្ទាប់ពីលើឆាកតន្ត្រីក៏មានតម្រូវការ ហើយនាងក៏កត់សម្គាល់ថាខ្លួនទទួលបានការគាំទ្រខ្លាំងជាងគ្រប់ពេលបង្ហាញខ្លួន។ ក្រៅពីបានផលិតបទផ្ទាល់ខ្លួន នាងក៏បានបង្កើតក្រុមរាំ ដែលធ្វើអោយទីផ្សារសិល្បៈរបស់នាងកាន់តែរីកធំឡើង នាពេលចុងក្រោយ។ នាងថាខ្លួននឹងផលិតបទចម្រៀងបែបរ៉ុក វាយលុកទីផ្សារអោយបានកាន់តែច្រើន ក្នុងពេលតារាចម្រៀងបែបរ៉ក់ច្រើននាក់នៅក្នុងសិល្បៈ ក៏មានទីផ្សារ។ នាងកាន់តែមានអារម្មណ៍សប្បាយចិត្ត នៅពេលបង្ហាញខ្លួនលើឆាកតន្ត្រីម្ដងៗ ទទួលបានការគាំទ្រភាគច្រើនពីការស្របពេលដែលតម្លៃខ្លួនរបស់នាងក៏ខ្ពស់ជាងមុន។

ចង់ដឹងថាស្ទីលបង្ហាញខ្លួនរបស់នាងនៅប៉ុស្ដិ៍លេខ៥ លេចធ្លោកម្រិតណា សូមអញ្ជើញទស្សនា៖