ពិតជាមិនខុសសន្យា ដែលធ្លាប់ប្រកាសថានឹងចេញ MV បទ”ក្រមុំស្រុកស្រែ” អោយទាន់រដូវកាន់បិណ្ឌ ពេលនេះបានបង្ហោះអោយឃើញជាផ្លូវការហើយ ដោយសាច់រឿងក្នុងបទចម្រៀងរបស់អ្នកនាង គឺរឹតតែធ្វើអោយបទ”ក្រមុំស្រុកស្រែ” ដែលទទួលបានការចាប់អារម្មណ៍តាំងពីចេញជា Audio នោះ ទាក់ទាញ។ ចម្រៀងមួយបទនេះ ទាំងពិរោះ ទាំងមានអត្ថន័យ និងមានសាច់រឿងរស់រវើកឆ្លុះបញ្ចាំងពីទំនៀមទំលាប់ខ្មែរដែលទម្លាប់វិចនំ ជួបជុំបងប្អូនឳពុកម្ដាយ និងទៅវត្តទៅវ៉ា ក្នុងឱកាសខែភ្ជុំ។ MV បទចម្រៀងរបស់អ្នកនាង ត្រូវបានចេញបង្ហោះ កាលពីរសៀលថ្ងៃទី១៨ កញ្ញា មុននេះ ដោយមានអ្នកចូលទស្សនាកើនឡើងជាបន្តបន្ទាប់ ដោយសារតែត្រូវនឹងបរិបទក្នុងអំឡុងកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
អ្នកនាង ឈួន សុវណ្ណឆៃ និយាយថា ដើម្បីអបអរបុណ្យភ្ជុំ អ្នកនាងមានតែបទ”ក្រមុំស្រុកស្រែ”ទុកជាចំណងដៃប៉ុណ្ណោះ ដោយបទចម្រៀងនេះ អ្នកនាងគឺជាអ្នកចំណាយផលិតទាំងស្រុង ព្រោះតែស្រលាញ់តែម្ដង។ អ្នកនាងថាខ្លួននៅតែមិនអាចដាច់ឆ្ងាយពីសិល្បៈដែលធ្លាប់ជ្រោមជ្រែងអោយអ្នកនាងមានថ្ងៃនេះនោះទេ ទើបអ្នកនាងនៅតែក្រវែលៗនឹងសិល្បៈ បើទោះជាអ្នកនាងមានមុខរបរ និងមានជីវភាពមួយល្អប្រសើរទៅហើយ។ អ្នកនាងបានទាំងរំពឹងថាបទចម្រៀង”ក្រមុំស្រុកស្រែ” នឹងជួយអំពេរអារម្មណ៍បងប្អូនខ្មែរទាំងក្នុងស្រុក ជាពិសេសអ្នករស់នៅក្រៅប្រទេស អោយបាត់នឹកស្រុកនោះផង។
ខាងក្រោមនេះ ជា MV ក្ដៅៗរបស់អ្នកនាង ឈួន សុវណ្ណឆៃ ក្នុងបទ”ក្រមុំស្រុកស្រែ”៖































