សម្ពោធហាងឃ្វីនសុី ជូលីហ្វេសហ្សិន បុរាណប៉ះសម័យ កក្រើកពិធី

0

មានការចាប់អារម្មណ៍មិនតិចទេ ក្នុងពិធីសម្ពោធហាង ឃ្វីនសុីជូលី ហ្វេសហ្សិន កាលពីល្ងាចថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ ដែលជាសាខាទី៣ នៅជិតវិទ្យាល័យជាសុីមសាមគ្គី បានធ្វើឲ្យកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង ដោយសារតែក្នុងពិធីនោះ ម្ចាស់ហាងរៀបចំអោយសិល្បករចាស់ក្មេងល្បីៗយ៉ាងច្រើនកុះករមកពីគ្រួសារតារាកម្ពុជា តន្ត្រី និងពិធីការបង្ហាញខ្លួន។ អ្វីដែលកាន់តែអស្ចារ្យ គឺតារាៗរហូតដល់ជិត៤០រូប ត្រូវគេឃើញគ្រងឈុតជាកូនអ្នកមាន ក្នុងសម័យលង្វែក ប៉ះជាមួយតារាល្បីស្អេកស្កះ ធ្វើឲ្យពិធីទាំងមូលកក្រើកមិនធម្មតា។

ទិដ្ឋភាពដែលបានឃើញនៅក្នុងថ្ងៃនោះមិនខុសពីជប់លៀងក្នុងសម័យបុរាណមួយ គឺសម័យលង្វែកនោះទេ ដោយសារតែក្នុងពិធីទាំងមូល ស្កេកស្កះទៅដោយសិល្បករសិល្បការិនីក្នុងទម្រង់សម័យលង្វែក ដែលធ្វើឲ្យភ្ញៀវកិត្តិយស សុទ្ធសុឹងតែជាអ្នកមុខអ្នកការចាប់អារម្មណ៍ និងសុំថតរូបជាមួយ។ ភ្ញៀវកិត្តិយសដែលចម្រុះដោយមន្ត្រីជាន់ខ្ពស់ផ្កាយ២ផ្កាយ៣ផង សុទ្ធតែលាន់សរសើរពីការរំលេចឈុតសម័យលង្វែករបស់សិល្បករសិល្បការិនីក្នុងពិធីនោះ ខណៈដែលតារាល្បីៗរួមមាន អ្នកនាង គង់ សុជាតិ អ្នកនាង ម៉ៅ សុីណាត អ្នកនាង ឆ័យលី ដាឡែន លោក ម៉ាដូណា លោក បញ្ញា សិទ្ធិ លោក រតនៈ វិសិទ្ធិ លោក ណូយ វ៉ាន់ណេត អ្នកនាង លី ម៉ារីណា កញ្ញា រំដួលលិចទឹក និងតារាកុះករជាច្រើនរូបទៀត ក៍សុទ្ធសុឹងតែបង្ហាញខ្លួនច្រៀងរាំ និងដើរម៉ូដ ធ្វើអោយកម្មវិធី កក្រើកមិនធម្មតា។

អ្នកនាង តាំង ជូលី ដែលជោគជ័យក្នុងការនាំរ៉ូបប្រេន ឃ្វីនសុី ពីហុងកុងតាំងពីឆ្នាំ២០១៦ បានអះអាងថា ហេតុផលដែលអ្នកនាង និង ស្វាមី រំលេចឈុតសម័យលង្វែកនៅក្នុងពិធីសម្ពោធហាងសាខាទី៣នោះ គឺដោយសារតែអ្នកនាង ចង់ឲ្យភ្ញៀវកិត្តិយសដែលអ្នកនាង និងគ្រួសារអញ្ជើញមកចូលរួម ជាពិសេសមន្ត្រីថ្នាក់ធំផង បានឃើញពីសំលៀកបំពាក់ក្នុងសម័យបុរាណ ដែលមានន័យថា បើទោះជាអ្នកនាង គឺជាមនុស្សសម័យថ្មី ប៉ុន្តែក៏ចង់អភិរក្ស ថែរក្សា វប្បធម៌បុរាណ ឲ្យសាធារណជនចាប់អារម្មណ៍។ អ្នកស្រីថា សិល្បករសិល្បការិនីពីគ្រួសារតារាកម្ពុជា ជិត៤០រូប គឺជាអ្នកគ្រងឈុតលង្វែកនេះ ដោយអ្នកនាងបញ្ជាក់ថា នៅក្នុងពិធីមួយ នៅពេលមានក្រុមសិល្បកររំលេចឈុតបុរាណបែបនេះ គឺថ្លៃថ្នូរ និងទាក់ទាញយ៉ាងខ្លាំង។ នៅក្នុងពិធីនោះ អ្នកនាងក៍បានរៀបចំការដើរបង្ហាណម៉ូដរំលេចឈ្តប្រចាំហាងចំនួនច្រើនឈុត ដែលសុទ្ធតែជាឈុតល្បីៗរបស់ប្រេនឃ្វីនសុីផង។ ក្នុងនោះអ្នកនាងក៏ប្រកាសបញ្ចុះតម្លៃរ៉ូបពី១០ដល់៥០ភាគរយ រហូតដល់ថ្ងៃទី១៤ កញ្ញា នោះផង។ អ្នកនាងថា ការបើកសម្ពោធជាទ្រង់ទ្រាយធំបែបនេះ គឺដើម្បីឲ្យភ្ញៀបកិត្តិយសបានប្លែកភ្នែក និងសប្បាយរីករាយ ជាមួយនឹងក្រុមសិល្បករទាំងសម័យ និងបុរាណ ដើម្បីរួមគ្នាថែរក្សាវប្បធម៌ដូនតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here