ក្នុងពិធីបិទមហោស្រពភាពយន្តខ្លីចតុមុខ លើកទី៨ ប្រចាំឆ្នាំ២០១៩ កាលពីថ្ងៃទី៨ កញ្ញា មុននេះ គេឃើញវត្តមានតារាសិល្បៈយ៉ាងច្រើនកុះករ ចូលរួមជាភ្ញៀវកិត្តិស ដើម្បីបំផុសព្រឹត្តិការណ៍មួយនេះ ឲ្យកាន់តែមានការគាំទ្រក្នុងស្រទាប់មហាជន។ សិល្បករទាំងនោះ ក៏បានស្នើឲ្យមានការគាំទ្រដល់ព្រឹត្តិការណ៍មួយនេះ ឲ្យបានខ្លាំងក្លាសម្រាប់ឆ្នាំក្រោយផងដែរ។
សិល្បករដែលបានបង្ហាញខ្លួននៅក្នុងថ្ងៃនោះសុទ្ធសឹងតែជាសិល្បករសិល្បការិនីក្រោមការរៀបចំរបស់គ្រួសារតារាកម្ពុជាទាំងអស់ ដើម្បីឲ្យសិល្បករទាំងនោះ បានរួមចំណែកបរិច្ចាគពេលវេលា និងសមត្ថភាពជួយបំផុសដល់ការប្រកួតភាពយន្តខ្លីចតុមុខនេះ។ សិល្បករសិល្បការិនីចូលរួមទាំងនោះ មានការបែងចែកជា២ក្រុម គឺក្រុមជួយឲ្យដំណើរការកម្មវិធីប្រព្រឹត្តិទៅបានរលូន និងក្រុមភ្ញៀវកិត្តិយស ដើម្បីរំលេចកម្មវិធី។ តារាៗក្នុងក្រុមទី១ គឺអ្នកនាង ម៉ៅ សុីណាត តារាចម្រៀង ដែលជាទូតសុឆន្ទៈ ច្រៀងជាកិត្តិយសនៅក្នុងកម្មវិធី, អ្នកនាង លី ម៉ារីណា តារាសម្ដែងជាទូតសុឆន្ទៈ និងលោក នាង វ៉ាងសាន់ ពិធីករហង្សមាស ធ្វើជាពិធីករពិធីការិនីកិត្តិយស។ សម្រាប់សិល្បករជាភ្ញៀវកិត្តិយសជាច្រើនទៀតរួមមាន អ្នកស្រី រីយ៉ាត្រាណេ សមាជិក, អ្នកនាង ចាន់ ផល្លារ ពិធីការិនី ជាទូតសុឆន្ទៈ, លោក រុន ណាកូ តារាសម្ដែង ជាទូតសុឆន្ទៈ, , លោក សុិន សុធារិទ្ធ តារាសម្ដែង ជាទូតសុឆន្ទៈ, កញ្ញា ភី សម័យ តារាសម្ដែង ជាទូតសុឆន្ទៈ, លោក ម៉ែន អម្រុងរ័ត្ន ទូតសុឆន្ទៈគ្រួសារតារាកម្ពុជា, កញ្ញា រំដួលលិចទឹក តារាពហុជំនាញ, លោក ឃីម រតនៈ តារាសម្តែង, កញ្ញា ព្រះអាទិត្យតូច តារាសម្តែង, អ្នកនាង ច័ន្ទ សោភ័ណ្ឌ ហៅ រ៉េត រ៉ូស តារាសម្តែង, កញ្ញា ដាវណ្ណ ជេន្នី តារាសម្តែង, លោក ដាវណ្ណ រីកគី តារាសម្តែង, លោក វង សច្ចៈវិជ្ជា តារាសម្តែង, កញ្ញា មុត សុវណ្ណារិទ្ធ តារាសម្តែង, លោក គីម ផាន់ណាវីត តារាសម្តែង, កញ្ញា ចូចូ តារាសម្តែង, ក្រុមកំប្លែង ឌីជេឆ្លាម, កញ្ញា អ៑ុក ដារ៉េត តារាសម្តែង, អ្នកនាង ឈុំភួយ តារាសម្តែង, លោក មាស សៀវប៉ាយ តារាសម្តែង, លោក ឆាលី តារាសម្តែង, លោក ស្រេង ឈាងឡេង សមាជិក, លោក វណ្ណា ឌី តារាសម្តែង, លោក សឹម សុវណ្ណដូឡា តារាចម្រៀង-តារាសម្តែង , លោក រ៉ា យ៉ាឌីន តារាចម្រៀង, អ្នកនាង សាង សុរិយា តារាសម្តែង លោក ច័ន្ទ ណារ័ត្ន ប្រធានក្លិបសិល្បៈ និងសិល្បករយ៉ាងច្រើនរូបផ្សេងទៀត។
ការចូលរួមរបស់សិល្បករចាស់ថ្មីទាំងនេះ គឺជាការរួមចំណែកយ៉ាងផុលផុស គាំទ្រឲ្យមានការប្រកួតប្រជែងភាពយន្តខាតខ្លីបែបនេះ ឲ្យកាន់តែធំក្នុងឱកាសឆ្នាំក្រោយៗ។ លោក ស៑ុម សុីថែន អ្នករៀបចំព្រឹត្តិការណ៍ ក៍បានប្រកាសថាវត្តមានចូលរួមរបស់សិល្បករសិល្បការិនីដែលបានបង្ហាញខ្លួន គឺជាការរួមចំណែកបំផុសព្រឹត្តការណ៍ដ៏សំខាន់ផងដែរ៕














































