តារាសម្តែង និង ជាផលិតករ លោក គង់ សុបញ្ញា ទទួលមរណៈភាព

0

 

អត្ថបទ៖ វង សច្ចៈវិជ្ជា

ពិតជា ដំណឹង មួយដ៏ក្រៀមក្រំបំផុត បន្ទាប់ពីមានការប្រកាសថា លោកគង់ សុបញ្ញា ហៅ ញាញ់ ដែលត្រូវគេស្គាល់ថា គឺជា សិល្បករ និងជា អតីត អ្នកដឹកនាំសិល្បៈមួយរូប ពោរពេញដោយ សមត្ថភាព និងស្នាដៃ បាន ទទួល មរណភាព ទាំងវ័យ ក្មេងនោះ។ ដំណឹង នេះ បានធ្វើ ឲ្យ អ្នកតាមដានហ្វេសប៑ុក ជាពិសេសតារាសិល្បៈ ដែលធ្លាប់ប្រឡូកការងារនឹងលោក មានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំង ចំពោះការ ចាកចេញ ដោយគ្មាន ថ្ងៃវិលត្រលប់របស់លោក។

យោង តាម គណនី ហ្វេសប៊ុក ផេក សិល្បករ កម្ពុជា បានបង្ហោះកាលពីព្រឹកថ្ងៃទី៧ កញ្ញា ក្នុងឆ្នាំ២០១៩ មុននេះថា” R.I.P អតីតអ្នកសិល្បៈនិងអ្នកដឹកនាំសិល្បៈ លោក គង់ សុបញ្ញា ហៅ ញាញ់ បានទទួលមរណៈភាពហើយ នៅព្រឹកនេះ សូមបងទៅអោយបានសុខផងចុះសូមបងប្អូនអ្នកសិល្បៈទាំងអស់ ដែលស្គាល់គាត់ ឬមិនស្គាល់ក៏ដោយ ជួយស៊ែរដំណឹងនេះផង លោក Kong Sophanna ហៅក្រៅថា ញ៉ាញ់ ពេលនេះគាត់បានស្លាប់បាត់ហើយ មូលហេតុគឺគាត់ដួល ឈាមកកក្នុងខួរក្បាល នេះជាលេខសាច់ញ្ញាតិរបស់គាត់ 098985050 សូមបងប្អូនជួយស៊ែអោយបងប្អូនមិត្តភក្តិសិល្បៈបានដឹងផង”។ ជាមួយនឹងការបង្ហោះ បានធ្វើឲ្យម្នាក់ៗរន្ធត់ចិត្តយ៉ាងខ្លាំង ដែលនៅក្មេងសោះ ស្រាប់តែមានដំណឹងដ៏អកុសលនេះ។