ហ៑ុយ​ ​យ៉ា​ឡេង​ ​ដឹកនាំ​តួ​បិទ​រឿង​”​ដើម្បី​កូន​”​ ​នៅ​វត្តឧណ្ណាលោម​ ​

0

​ក្រោយ​បញ្ចប់​ការ​ថត​ភាពយន្ត​រឿង​”​ដើម្បី​កូន​”​ ​លោក​ ​ហ៑ុយ​ ​យ៉ា​ឡេង​ ​បាន​ដឹកនាំ​តារា​សម្ដែង​ក្នុង​រឿង​ជាច្រើន​មក​ប្រគេន​ទេយ្យទាន​ថ្វាយ​ដល់​ព្រះសង្ឃ​ ​ដើម្បី​ធ្វើបុណ្យ​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា​មុន​ឱកាស​ភ្ជុំ​ផង​ ​និង​ ​ដើម្បី​ប្រកាស​បិទ​ការ​ថត​ភាពយន្ត​រឿង​”​ដើម្បី​កូន​”​ ​ជា​ផ្លូវការ​ផង​។​ ​យ៉ាងណាមិញ​លោក​ថា​ ​បើ​ទោះជា​ភាពយន្ត​ទាំងមូល​ចំណាយពេល​ថត​តិច​ ​ក៏​គ្រប់​ប្លង់​ដែល​បាន​ផលិត​ឡើង​ ​សុទ្ធតែ​បាន​គិត​គូ​ពី​គុណភាព​។​ ​

​លោក​ ​ហ៑ុយ​ ​យ៉ា​ឡេង​ ​និយាយ​ថា​ ​ភាពយន្ត​រឿង​”​ដើម្បី​កូន​”​របស់​លោក​ត្រូវ​បាន​បញ្ចប់​ការ​ថត​ហើយ​ ​ដោយ​ត្រូវ​បន្ត​រឿង​កាត់ត​ ​និង​តម្លើង​សំលេង​បន្ត​ទៀត​។​ ​ក្នុង​នោះ​ភាពយន្ត​ទាំងមូល​ ​ក៏​គ្រោង​បញ្ចាំង​ឲ្យ​ទាន់​ក្នុងអំឡុងពេល​ចុងឆ្នាំ​នេះ​ ​ដោយ​លោក​រំពឹង​ថា​នឹង​ផ្ទុះ​មិន​អន់​ជាង​ភាពយន្ត​បែប​ខ្មោច​ ​ភ័យរន្ធត់​ ​និង​ ​កំប្លែង​ ​កន្លងមក​ផង​។​ ​

​លោក​ ​ហ៑ុយ​ ​យ៉ា​ឡេង​ ​រំពឹង​បែបនេះ​ ​បន្ទាប់ពី​រឿង​”​ដើម្បី​កូន​”​ ​ត្រូវ​លោក​ចាត់ទុកថា​គឺជា​ភាពយន្ត​ជីវិត​ ​ដែល​បង្ហាញ​ពី​រឿង​ពិត​របស់​អ្នក​ធា​ក់​សុី​ក្លូ​ម្នាក់​ ​ដែល​ត្រូវ​ភរិយា​ក្បត់ចិត្ត​។​ ​ក្នុង​នោះ​លោក​ក៏បាន​សម្ដែង​ជា​តួ​អ្នក​ធា​ក់​សុី​ក្លូ​ ​ដែល​ហ៑ាន​តស៑ូ​ដើម្បី​កូន​ ​បើ​ទោះជា​កូន​ ​និង​ភរិយា​ ​មិន​មើលឃើញ​ពី​ការ​ប្រឹងប្រែង​ ​និង​លះបង់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here