តារាហ្វីលីពីន២រូប បង្ហាញខ្លួនយ៉ាងកក្រើក នៅកណ្ដាលផ្សារ

0

កាលពីរសៀលថ្ងៃទី១ កញ្ញា ឆ្នាំ២០១៩ តារាវ័យក្មេងស្រស់ស្អាតហ្វីលីពីន២រូប បានបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើល នៅផ្សារទំនើបអុីអន១ ជាន់រោងកុន ដើម្បីសម្ពោធរឿង”សួស្ដីស្នេហា លាសិនហើយ ឬ Hello, Love, Goodbye ដែលជាភាពស្នេហាល្បីល្បាញនៅប្រទេសហ្វីលីពីន។ តួឯកប្រុសស្រីទាំងពីរ គឺលោក Joy និង កញ្ញា Ethan ត្រូវគេឃើញចោមរោមដោយអ្នកគាំទ្រយ៉ាងណែនតាន់តាប់ ជាពិសេសគឺជនជាតិហ្វីលីពីន ដែលរស់នៅ និងបម្រើការនៅហ្វីលីពីន។

អ្នកទាំងពីរបានអះអាងថា ជាលើកទី១ ដែលបានមកដល់កម្ពុជា ខណៈដែលទាំងតួឯកប្រុស និងតួឯកស្រី សុទ្ធតែអះអាងថា ពេញចិត្តមានការសម្ដែងជាមួយតារាខ្មែរ លើទឹកដីខ្មែរ ប្រសិនបើមានផលិតករផលិតភាពយន្តឲ្យអ្នកទាំងពីរបានរួមការងារ។ អ្នកទាំងពីរក៏បង្ហាញអារម្មណ៍រំភើបចង់ស្រក់ទឹកភ្នែកផងដែរ នៅពេលសម្ពោធភាពយន្តរឿង”សួស្ដីស្នេហា លាសិនហើយ” សម្រេចដាក់បញ្ចាំងលើកដំវូងនៅកម្ពុជា ហើយមានអ្នកគាំទ្រ មកគាំទ្រពួកខ្លួនកកកុញពេញវេទិកាបែបនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងសាច់រឿងនេះ គឺ លោក Joy ជាបុគ្គលិក OFW ដែលខិតខំប្រឹងប្រែងធ្វើការនៅហុងកុង ដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាងនៅហ្វីលីពីន ដោយមានបំណងចង់ធ្វើចំណាកស្រុកទៅប្រទេសកាណាដា។ Ethan មិនសូវមានកម្លាំងទេដោយធ្វើការជាអ្នកក្រឡុកស្រាខណៈដែលគាត់រង់ចាំការស្នាក់នៅរបស់គាត់ដើម្បីរុញច្រាន។ Joy ព្យាយាមគេចវេសឆ្ងាយពីទំនាក់ទំនងស្នេហារបស់ Ethan ប៉ុន្តែមិនអាចរួចផុតពីស្នេហានេះបានឡើយ។ នៅពេលពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ ពួកគេទាំងពីរនាក់ព្រមព្រៀងគ្នាថាទំនាក់ទំនងនឹងមានលក្ខណៈជាបណ្តោះអាសន្ន។ ប៉ុន្តែនៅពេលចំណងរបស់ពួកគេកាន់តែស៊ីជម្រៅតើពួកគេនឹងអាចរក្សាកិច្ចព្រមព្រៀងរបស់ពួកគេបានទេ?។ ចង់ដឹងថាសាច់រឿងសុីជម្រៅ គឺមានតែក្នុងរោងកុនទំនើបប៉ុណ្ណោះ ចាប់ពីការប្រកាសនេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here