និពន្ធនាយកកាសែត Khmertime ប្រកាសប្ដឹង អុឹង និមល

0

យោងតាមសារឆ្លើយឆ្លងរវាងអ្នកគាំទ្រកញ្ញា អុឹង និមល បានអះអាងថា លោក ម៉ៃ ទិត្យថារ៉ា និពន្ធនាយកKhmertime នឹងប្ដឹងកញ្ញា អុឹង និមល ដែលជ្រុលចង្កូតរថយន្តបណ្ដាលឲ្យបុកឡានមួយគ្រឿងប្លោងទៅបុករបងផ្ទះរបស់ខ្លួនទៅកាន់តុលាការ បន្ទាប់ពីប្រតិកម្មនឹងវីដេអូ Live របស់នាង ហើយអះអាងថានាងមាក់ងាយ និងបរិហាកេរ្តិ៍វិជាជីវខ្លួនជាសាធារណៈ។ យ៉ាងណាមិញនៅចុងវីដេអូ Live របស់ អុឹង និមល ក៏បានប្រកាសថាខ្លួនមានសិទ្ធិប្ដឹងលោក ម៉ៃ ទិត្យថារ៉ា វិញផងដែរ ដោយសារតែលោកបានលេខផ្ទះរបស់ខ្លួនទៅបង្ហោះជាសាធារណៈ បណ្ដាលឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ខ្លួនជាតារាម្នាក់។

ការប្រកាសដាក់បណ្ដឹងនេះ គឺបន្ទាប់ពីតារាសម្ដែង កញ្ញា អុឹង និមល បញ្ចេញវីដេអូLive ហើយត្រូវបានលោក ម៉ៃ ទិត្យថារ៉ា យកវីដេអូនោះមកបង្ហោះបន្ត ដោយសរសេរពាក្យថា”ប្អូនស្រីដែលបង្កហេតុ ប្រហែលជាយប់ម៉ិញ ប្អូនស្រីមិនសូវចាំ ដោយ​សារ​តែ​អស់​កំលាំង ប្អូនមិនទាំងបាន​សូមទោស​ខ្ញុំ​ផង តែប្អូន​បាន​ចេញ Live វីដេអូ ​ដៀល​សុទ្ធតែ​ អា​អ្នកកាសែតគ្មាន​វិជ្ជា​ជីវៈកប់ៗមាត់ អ្នកភូមិគេនៅចាំរឿង​យប់​ម៉ិញ​​បាន​ច្បាស់ណាស់ប្អូនស្រី”។ អមដោយការបង្ហោះលោកក៏បានឆ្លើយតបចំពោះអ្នកកាន់ជើងកញ្ញា អុឹង និមល ថានឹងចាំជួបគ្នានៅកន្លែងត្រូវជួប ដែលលោកចង់សំដៅថា ក្នុងរបងតុលាការនោះផង។

ប្រភពជិតស្និទ្ធិ នឹងលោក ម៉ៃ ទិត្យថារ៉ា បញ្ជាក់ថា លោក ម៉ៃ ទិត្យថារ៉ា បានសិក្សាពីនិតវិធីដើម្បីដាក់បណ្ដឹងអស់ហើយខណៈដែលភាគីខាង អុឹង និមល ក៍ប្រកាសនឹងប្ដឹងតបប្រសិនបើមានបណ្ដឹងកើតឡើង ដោយដារតែនាងប្រកាសថាការបង្ហោះលេខផ្ទះ និងលេខឡានរបស់ខ្លួន ដែលនាងប្រកាសថាគឺជាការប៉ះពាល់។
ខាងក្រោមនេះ គឺជាវីដេអូបកស្រាយរបស់ អុឹង និមល និង ការបញ្ចេញមតិឆ្លងឆ្លើយចុះឡើងៗ ដើម្បីវែកញែកពីករណីរវាងភាគីទាំងពីរ៖
https://www.facebook.com/chornchan.lakhena.9/posts/2422266427843106?