ព្រាប សុវត្ថិ បង្ហាញខ្លួនថ្ងៃប្រគល់ Mazda 2020 ពីគម្រោង”ឋានព្រះឥន្ទ”

0

លោកព្រាប សុវត្ថិ នៅតែឈរលំដាប់ជួរមុខ និងមានទីផ្សារក្នុងពិភពសិល្បៈមិនសូវបាត់មុខដដែល បើទោះជាមានតារាថ្មីៗរះឡើងព្រោងព្រាត។ លោកបានបង្ហាញខ្លួនក្នុងតម្លៃមួយយ៉ាងខ្ពស់ កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៩ ក្នុងពិធីចាប់ឆ្នោតរបស់ក្រុមហ៑ុនហង្សម្ចាស់ដី ដែលជាអ្នកបង្កើតគម្រោងដីចម្ការ”ឋានព្រះឥន្ទ” ប្រគល់រថយន្ត Mazda ស៑េរីឆ្នាំ២០២០ មួយគ្រឿងជាលើកទី៣ ជូនដល់អតិថិជននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ លោកប្រកាសពីការពេញចិត្តគម្រោងចម្ការធុរ៉េននៅខេត្តកំពត និងបង្ហាញពីអារម្មណ៍រំភើប ចំពោះម្ចាស់ចម្ការមួយរូប ដែលបានក្លាយជាម្ចាស់រថយន្ត នៅក្នុងថ្ងៃនោះផងដែរ។

លោក ព្រាប សុវត្ថិ បានថ្លែងក្នុងពិធីជប់លៀងនោះថា លោកមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលបានជួបដោយផ្ទាល់ក្នុងពិធីជប់លៀងជូនដល់អតិថិជនដែលសុទ្ធតែជាម្ចាស់ចម្ការរបស់ក្រុមហ៑ុនហង្សមាស់ដី។ លោកថាគម្រោង”ឋានព្រះឥន្ទ” គឺជាគម្រោងមួយដ៏ល្អ ដែលក្រុមហ៑ុនបានបង្កើតហើយពុះជាមួយហិកតារៗ ហើយបង់រំលោះជូនពលរដ្ឋ ដោយមានទាំងក្រុមអ្នកជំនាញថែទាំរហូតដល់បានផល។ លោកថាខ្លួនក៏មានចម្ការក្នុងគម្រោងនេះដែរនៅខេត្តកំពត ដោយសារតែស្រលាញ់ពេក។ អ្វីដែលលោកយល់ថាកាន់តែល្អទៅទៀតនោះ គឺក្រុមហ៑ុនហង្សម្ចាស់ដី រមែងធ្វើពិធីជួបចជុំលៀងលាង ហើយផ្ដល់រង្វាន់ជាដីចម្ការ ជាការបញ្ចុះតម្លៃ និងផ្ដល់ជារថយន្ត Mazda ស៑េរី 2020 ជូនដល់អតិថិជនទៅទៀត ដែលមានន័យថា ទិញដីចម្ការ គឺបានទាំងចម្ការតកូនតចៅ ហើយបានទាំងរថយន្ត។ អតិថិជន ដែលឈ្នះរង្វាន់រថយន្តតម្លៃមុឺនដុល្លារជាលើកទី៣នោះ គឺអ្នកស្រី កែវ វិចិត្ររចនា ជាអាជីវករពេទ្យ នៅរាជធានីភ្នំពេញ ដែលបានទិញចម្ការ១ហិកតារនៅខេត្តកំពត។ លោកទទូចឲ្យអតិថិជនជឿជាក់លើគម្រោង”ឋានព្រះឥន្ទ” ដោយសារលោកក៏ជាអតិថិជនផងដែរ។

លោក ហម ហាក់ ប្រធានផ្នែកលក់គម្រោង”ឋានព្រះឥន្ទ” បញ្ជាក់រង្វាន់បញ្ចុះតម្លៃ ដីចម្ការ និងរថយន្ត Mazda 2020 ដែលបានផ្ដល់ជូននេះ នឹងបន្តផ្ដល់ជូនដល់អតិថិជនជាម្ចាស់ចម្ការបន្តទៀត ដើម្បីលើកទឹកចិត្តអ្នកទិញចម្ការក្នុងគម្រោងឋានព្រះឥន្ទ សប្បាយចិត្ត។ លោកថា រង្វាន់រថយន្ត នឹងត្រូវធ្វើឡើងក្នុងចំនួនច្រើនដងទៀត ដើម្បីឲ្យម្ចាស់ចម្ការគ្រប់ខេត្តដែលគម្រោងឋានព្រះឥន្ទ បានបើកសាខាបន្តឈ្នះ។ មកទល់ពេលនេះ លោកគម្រោងចម្ការធុរ៉េន ចម្ការក្រញូង ចម្ការដូងក្រអូប និងចម្ការក្រូច កាន់តែមានការចាប់អារម្មណ៍កក់ទិញច្រើនឡើង ដោយសារតែដីចម្ការទាំងនោះ ជាដីទិញពីពលរដ្ឋ មិនមែនជាដីខ្យល់ ដីរដ្ឋ ដីជួល និងជាគម្រោងមានផែនការច្បាស់លាស់ដើម្បីប្រគល់ជូនអតិថិជន។

LEAVE A REPLY

Please enter your comment!
Please enter your name here