តារាល្បីៗអំពាវនាវឲ្យ គាំទ្រការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌

0

កម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលផ្តួចផ្តើមឡើងដោយ សម្តេចព្រះអគ្គ មហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រ កម្ពុជា គណៈមហានិកាយ ក្រោមការសហការរៀបចំដោយក្រុមហ៊ុនចំនួន៣ គឺ ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា (RF3 World Cambodia Co.,Ltd) ក្រុមហ៊ុន មហាហង្ស (Phalitakam Mohahang Co.,Ltd and Mohahang Production) និង ក្រុមហ៊ុនអលដេតវ័ន ខូអិលធីឌី (All That Once Co.Ltd) នឹងលេចចេញរូបរាងនៅថ្ងៃទី២៩ សីហា ក្នុងឆ្នាំ២០១៩ នេះហើយ។ សិល្បករល្បីៗ រួមមានកញ្ញា អេដា លោក ភឹម តារាវិបុល និងតារាល្បីជាច្រើនទៀត បានអំពាវឲ្យមានការចូលរួមទស្សនាឲ្យច្រើនកុះករ ដើម្បីទទួលបានមូលនិធិជួយដល់មូនិធិគន្ធបុប្ផា ឲ្យបានច្រើនក្រោយប្រកួតចប់។

ការប្រកួតបាល់ទាត់មិត្តភាពរវាងតារាខ្មែរនិងតារាថៃនេះសម្រាប់ថវិកា ដែលរកបានពីការលក់សំបុត្រ និង ការឧបត្ថម្ភ បន្ទាប់ពីកាត់ចំណាយកម្មវិធីរួច នឹង ប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែសីហា ឆ្នាំ ២០១៩ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង ២៖៣០នាទីរសៀលដល់ ម៉ោង ៩៖០០យប់។

កម្មវិធីនេះមានការប្រកួតបាល់ទាត់មិត្តភាពចំនួន២ប្រកួតគឺ ការប្រកួតទី១ ក្លឹបបឹងកេត ជាមួយ ក្រុមបាល់ទាត់តារាមហាហង្ស និង ការប្រកួតទី២ ក្រុមបាល់ទាត់តារាកម្ពុជាជាមួយ ក្រុមបាល់ទាត់ តារាថៃ។ បន្ថែមលើការប្រកួតបាល់ទាត់កម្មវិធីនេះក៏មានការប្រគុំតន្ត្រីពីតារា ល្បីៗប្រចាំប្រទេសកម្ពុជា និង ថៃដូចជាលោក ភឹម តារាវិបុល កញ្ញា អេដា ក្រុម Mustache Band លោក Pramote Wilepana និង លោក Utain Prommin។

ចំពោះការលក់សំបុត្រចូលរួមទស្សនាមាន២ប្រភេទគឺ សំបុត្រ VIP តម្លៃ ១០០០០រៀល និង សំបុត្រធម្មតាតម្លៃ ៥០០០រៀល។ បងប្អូនអាចរកទិញសំបុត្រ បាននៅស្តង់លក់សំបុត្រមុខ ពហុកីឡដ្ឋានជាតិអូឡាំពិក ឬ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១១ ៧៦ ៥៨ ២៧ ចាប់ពីថ្ងៃនេះតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here