ក្រោយយំស្រែកបាត់កូនស្រីមួយយប់មួយថ្ងៃមិនមានដំណឹង ផលិតករ និងជាតារាសម្ដែងបែបកំប្លែង លោក ហេង សុវណ្ណារ៉ា ហៅនាយឆ្នារ ឬ នាយវិចិត្រស្នេហា បានប្រកាសក្ដៅៗកាលពីរសៀលថ្ងៃទី២២ សីហា ថាលោករកឃើញក្មេងស្រីវ័យ១ឆ្នាំកន្លះ ដែលផ្ញើនៅនឹងប្អូន នៅខេត្តសៀមរាបនោះហើយ ខណៈដែលប្អូនស្រីរបស់លោកក៏យកទៅបន់ហៅព្រលឹង និងធ្វើកិច្ចមួយចំនួនតាមសាសនាកុំអោយកូនវង្វេងផ្ទះទៀតនោះផង។ អ្វីដែលគួរចាប់អារម្មណ៍នោះ គឺកូនស្រីវ័យ១ខួបកន្លះរបស់លោកវង្វេងឆ្ងាយពីផ្ទះដល់រាប់គីឡូនៅវេលាម៉ោងជាង១១យប់ ហើយនាងត្រូវដើរឆ្លងថ្នល់កាត់ឡានដែលកំពុងបើកទាំងកណ្ដាលយប់ទៅទៀត ប៉ុន្តែក្មេងតូចនេះ នៅតែមានសុវត្ថិភាព។
លោក ហេង សុវណ្ណារ៉ា ម្ចាស់ហ្វេសប៑ុក Nara Cam បានបង្ហោះជាសាធារណៈថា”អរគុណបងស្រីមុំ និងស្វាមី យ៉ច់ សារិទ្ធិ មានទីលំនៅនៅ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ប្រកបមុខរបរលក់នំបញ្ចុកនៅផ្សារាត្រី ខេត្តសៀមរាប ដែលបានឃើញ ណៃអុីកូនស្រី លោក ហេង សុវណ្ណារ៉ា ហៅ Nara Cam ដែលជាម្ចាស់ផលិតកម្ម Hope Film និងជាផលិតករ ហើយក៏ជាតារាសម្ដែងខ្សែភាពយន្តខ្នាតធំផងដែរ ដើរតាមផ្លូវជាតិលេខ6Aម្ដុំគល់ស្ពានទឹកវិលនៅវេលាម៉ោង ជាង១១យប់”។ លោកបន្តថា “បងស្រីមុំ និងស្វាមី យ៉ច់ សារិទ្ឋិ បានធ្វើដំណើរមកពីលក់នំបញ្ចក់នៅផ្សារាត្រី នៅថ្ងៃ ទី20 ខែសីហា ឆ្នាំ2019 ដោយរឺម៉ក។ មកដល់ចំណុចកើតហេតុ គល់ស្ពានទឹកវិល ភូមិសន្តាន់ ឃុំទឹកវិល ស្រុកសៀមរាប ខេត្តសៀមរាប តាមបន្តោយផ្លូវជាតិលេខ 6A ទិសដៅពី ស្រុកសៀមរាបឆ្ពោះទៅស្រុកពួក។
ពេលមកដល់ចំណុចកើតហេតុ បងស្រីមុំ និងស្វាមី យ៉ច់ សារិទ្ធិ បានឃើញក្មេងស្រី ណៃអុី និងឆ្កែបី ដើរបណ្ដើរគ្នាតាមផ្លូវជាតិលេខ 6A បម្រុងឆ្លងថ្នល់ ហើយមានរថយន្តមួយគ្រឿងកំពុងបើកបរយ៉ាងលឿនសំដៅមកចំនុចដែលក្មេងស្រី ណៃអុីបម្រុងនឹងដើរឆ្លងថ្នល់ បងស្រី និងស្វាមីឃើញហើយភ័យយ៉ាងខ្លាំងក៏បានលើកដៃជាសញ្ញាឱ្យរថយន្តឈប់ ក្រោយពីរថយន្តនោះឈប់ហើយ គាត់ក៏បានឈប់រឺម៉ក ដើរឆ្លងថ្នល់មករក ណៃអុី ។ ពេលលើកណៃអីុពរហើយ សួរកឪពុកម្ដាយ តែដោយសាតែ ណៃអុី ទើបតែអាយុ ១ខួបកន្លះមិនទាន់ចេះនិយាយទើបសួរមិនដឹងរឿង បងស្រីមុំ និងស្វាមីក៍បានបីណៃអុីដើរសួរតាមផ្ទះក្រែងបានឃើញ ឪពុកម្ដាយ ប៉ុន្តែពេលនោះយប់រាងជ្រៅហើយអ្នកស្រុកគេងលក់អស់ ទើបគាត់សម្រេចចិត្តយកណៃអុីទៅផ្ទះគាត់ នៅ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប “។ ក្រោយពីទទួលដំណឹងផ្សព្វផ្សាយព័ត៌មានពីការបាត់កូន របស់ លោក ហេង សុវណ្ណារ៉ា ដែលប្រើហ្វេសប៑ុកឈ្មោះ Nara Cam ពីរនាក់ប្ដីប្រពន្ធដែលយកក្មេងវ័យ១ឆ្នាំកន្លះ ក៏ទាក់ទងមក ហើយយកមកប្រគល់អោយប្អុនស្រីរបស់លោក ពួកគាត់ក៏បានធ្វើការទំនាក់ទំនងមកកានប្អូនស្រីលោកនៅ ភូមិសន្តាន់ ឃុំទឹកវិល ស្រុកសៀមរាប ខេត្តសៀមរាបវិញ។
លោក ហេង សុវណ្ណារ៉ា ថាខ្លួនសប្បាយដូចកើតម្ដងទៀត ដែលកូនស្រីកណ្ដាលយប់ ហើយមានសុវត្ថិភាពត្រលប់មកផ្ទះវិញ។ អ្វីដែលលោករន្ធត់ចិត្តគឺងប្រុសបងស្រីដែលជួបកូនស្រីរបស់លោក គឺជួបក្នុងរយៈចម្ងាយពីផ្ទះដែលបាត់ច្រើនគីឡូ ដែលលោកមិននឹកស្មានថាកូនស្រីដើរតែម្នាក់ឯង រង្វេងច្រើនគីឡូ ហើយបែរជាបានជួបអ្នកមានគុណទាំងពីរចំពេលត្រូវដើរឆ្លងផ្លូវ ដែលលោកគ្រាន់តែស្រម៉ៃរូបភាពតាមការរៀបរាប់របស់បងប្រុសបងស្រីដែលរើសកូនលោកបានក៍លោករន្ធត់ជំនួស។ លោកប្រកាសថ្លែងអំណរគុណដល់បងស្រីមុំ និងស្វាមី និងអរគុណបងប្អូនអ្នកសារព័ត៌មានដែលជួយផ្សព្វផ្សាយ ក៏ដូចជាអរគុណដល់អ្នកក្នុងសង្គមហ្វេសប៑ុល ដែលជួយចែកចាយព័ត៌ធ្វើអោយអ្នករើសកូនលោកបានបានដឹង៕