ទើបតែចុះមកដល់កម្ពុជាបានប៉ុន្មានថ្ងៃសោះ តារាសម្ដែងល្បីល្បាញ អ្នកនាង សារ៉ាយ សក្ខណា ត្រូវបានគេទម្លាយថា មានផ្ទៃពោះកូនទី២ទៅហើយខណៈដែលក្នុងពេលនេះ អាការៈចាញ់កូនរបស់នាង ក៍សភាពខ្លាំងពិបាកទ្រាំ។
ប្រភពដែលស្និទ្ធិបំផុតបានអះអាងថា សារ៉ាយ សក្ខណា មិនទាន់មានបំណងយកកូនទី២នៅក្នុងពេលនេះទេ ប៉ុន្តែនៅពេលដែលមានដំណឹងថាមាន ហាក់ធ្វើអោយនាង និងស្វាមីសប្បាយចិត្ត ខណៈដែលនាង ន៨ងស្វាមីចង់អោយទារកក្នុងផ្ទៃជាកូនប្រុសផងនោះ។ អ្នកនាងដ្បិតថាមានអាការៈចាញ់ខ្លាំងក្នុងប៉ុន្មានថ្ងៃនេះ ប៉ុន្តែអ្នកនាងគឺមានសុភាពល្អទាំងម្ដាយ និងទារកនោះទេ។
សារ៉ាយ សក្ខណា បានសារភាថា អ្នកនាងទើបតែមានដំណឹងពរពោះ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយគ្រាន់តែពរពោះភ្លាម ក៍មានអាការក្អួតចង្អុរ និងធ្វើទុក្ខរៀងរាល់ពេលល្ងាចតែម្ដង។ អុីចឹងហើយទើបគម្រោងដើរឆ្ងាយរបស់អ្នកនាងត្រូវផ្អាក ដោយទទួលតែការងារណាទៅរួច។ អ្នកនាងថាខ្លួនមិនចង់អោយកូនក្នុងផ្ទៃជាកូនប្រុស ប៉ុន្តែបើបែរជានៅតែកូនស្រី ក៍ត្រូវតែស្រលាញ់នោះដែរ។ យ៉ាងណាមិញអ្នកនាងនៅតែឆ្លៀតទទួលការថតសម្អាងការ និងដើរម៉ូដដែលប្រើរយៈពេលខ្លី ដោយមិនទម្រន់ព្រោះតែមានអាការចាញ់កូននោះឡើយ។ អ្នកនាងក៏មិនទាន់ច្បាស់លាស់ពីពេលវេលាត្រលប់ទៅអាមេរិកវិញនោះដែរ ក្នុងពេលដំណើរមកលេងស្រុកលើកនេះ ស្រាប់តែមានទម្ងន់កូនទី២បែបនេះ។











