ស្ទើរតែលើសពីប្ដីប្រពន្ធរៀបការ! គូស្នេហ៍ប៉ុបពី ប្រកាសបែកគ្នា

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលដែលគេស្ទើរតែដឹងថា តារាភេទទី៣ល្បីល្បាញ កញ្ញា ប៉ុបពី និងគូស្នេហ៍ លោក ហេង យូហ៑ាង ហៅ ប៑ីលី មុខរបរចុងភៅ និងតារាសម្ដែង គឺប្ដីប្រពន្ធចាក់ទឹកមិនលិចនឹងគ្នាទៅហើយ ស្រាប់តែប្រកាសក្ដែងៗថាបែកគ្នាហើយ។ ភាគីខាងប្រុសបានទាំងឆ្លើយយ៉ាងមុតមាំថា មិនត្រលប់ថយក្រោយវិញទេ ខណៈដែលភាគីខាងស្រីស្ងប់ស្ងៀម ហើយធ្វើអោយម្នាក់ៗអាណិតនាងយ៉ាងខ្លាំង ដែលជួបរឿងបែកបាក់ស្នេហ៍ម្ដងនេះ។

លោក ប៑ីលី បានបង្ហោះជាសាធារណៈអមដោយរូបថតអនុស្សាវរីយ៍ជាមួយកញ្ញា ប៉ុបពី ដែលលោកធ្លាប់ប្រពន្ធៗពេញមាត់ថា”ចាប់ពីរពេលនេះទៅថ្ងែនេះទៅពួកយើងទាំងពីរនាក់លែងទាក់ទងគ្នាទៀតហើយ យើងចែកផ្លូវគ្នាដើររាងខ្លួនជារៀងរហូត ចាប់ពីស្អែកទៅខ្ញុំមានសិទ្ធិសេរីភាពវិញហើយ សុំអរគុណ.?”។ ឆ្លើយតបនឹងការលើកឡើង លោក Billie បានឆ្លើយបញ្ជាក់ថា លោកនិងកញ្ញា ប៉ុបពី បានសម្រេចចិត្តបែកគ្នាហើយ ដោយសារតែភាពមិនចុះសម្រុង និងថាដោយសារតែលោកត្រូវការសេរីភាព។ លោកបដិសេធទម្លាយពីមូលហេតុបែកគ្នា តែថាបើជីវិតប្ដីប្រពន្ធដែលធ្លាប់តែល្អូកល្អិនមិនមានក្ដីសុខ គឺមានតែការដើរចេញ។ យ៉ាងណាមិញលោកថាមិនមានអ្នកថ្មីនោះទេ ដោយសុខចិត្តរស់នៅម្នាក់ឯង និងថាឈប់មានស្នេហាទៀតហើយ ដើម្បីកុំអោយជួបរឿងបែកបាក់ម្ដងទៀត។ លោកហាក់មិនអស់អាល័យពីចំណងស្នេហ៍ដែលធ្លាប់រួមរស់ ប៉ុន្តែបានអះអាងថា មិនអាចត្រូវរ៉ូវគ្នាដូចដើមបានទេ ដោយហេតុថាដោះស្រាយមុនកើត។

ជាមួយនឹងការប្រកាសបែកបាក់ពីលោក Billie សុទ្ធតែធ្វើអោយម្នាក់ៗនឹកអាណិតដល់កញ្ញា ប៉ុបពី ដែលមានបំណងចង់បានស្នេហាមួយជាយូរអង្វែងដូចនារីដែលជួបបុរសជាទីស្រលាញ់ទាំងពួង ប៉ុន្តែចុងក្រោយបែរជានៅតែមានរឿងច្រំដែល។ នៅលើហ្វេសប៑ុករបស់នាង ត្រូវគេកត់សម្គាល់ថាស្ងប់ស្ងាត់ ខណៈដែលការសួរនាំតាមឆាត គឺនាងមិនធ្វើការឆ្លើយតប។ ម្នាក់ៗបានត្រឹមតែរំពឹងថានាងនឹងរឹងមាំ ក្រោយពីបុរសដែលនាងធ្លាបចាត់ទុកថាស្វាមីប្រកាសបែកប៉ុណ្ណោះ។ យ៉ាងណាមិញ គេនៅតែរំពឹងថាអ្នកទាំងពីរបឹងត្រលប់ត្រូវគ្នាវិញ នៅពេលភាគីម្ខាងៗចិត្តត្រជាក់រៀងខ្លួន៕