មិត្តភ័ក្ត្រជំនិត ប្រតិកម្មដំណឹង អ្នកម្នាងសៀង ឌី ទទួលមរណៈភាព

0

យោងតាមការឆ្លងឆ្លើយតាមសារអេឡិចត្រូនិច កាលពីល្ងាចថ្ងៃទី១៧ សីហា ឆ្បាំ២០១៩ អ្នកស្រី វិរៈ តារា អតីតតារាសម្ដែងសម័យសង្គមរាស្ត្រនិយម តួឯករឿង”រិទ្ធីសែននាងកង្រី” ដែលត្រូវគេស្គាល់ថា ជាមិត្តភ័ក្ត្រស្និទ្នស្នាលអ្នកម្នាងសៀងឌី នៅក្នុងប្រទេសបារាំងជាមួយគ្នា បានអះអាងថា អ្នកម្នាង សុីសុវត្ថិ សៀង ឌី មិនទាន់ទទួលមរណភាពទេ។ អ្នកស្រីថា អ្នកម្នាង សៀងឌី ស្ថិតក្នុងដាក់បញ្ចូលអុកសុីហ្សែន និងស្ថិតក្នុងដំណាក់កាលសន្លប់បាត់ស្មារតីមិនទាន់ដឹងខ្លួនដោយសារឈាមកកក្នុងខួរក្បាល ប៉ុន្តែសម្រាប់ការមរណភាពដូចអ្វីដែលកំពុងចុះផ្សាយ គឺជារឿងមិនពិត។

អ្នកស្រី វិរៈ តារា បានឆ្លើយតបថា នៅក្នុងពេលនេះ អ្នកម្នាងសៀង ឌី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីអ្នកម្នាងមានជម្ងឺលើសឈាមរ៉ាំរ៉ៃ ហើយដួលចៃដន្យបណ្ដាលអោយប៉ះទង្គិចផ្នែកក្បាលធ្ងន់ធ្ងរ។ អ្នកស្រីថា អ្នកម្នាងសៀងឌី មិនទាន់ទទួលមរណភាពទេ ប៉ុន្តែស្ថានភាពស្ថិតក្នុងក្ដីបារម្ភ។ អ្នកស្រីថាខ្លួនឆ្លងឆ្លើយព័ត៍មានជាមួយគ្រួសាររបស់អ្នកម្នាង សៀងឌី ជាប្រចាំនោះទេ ទើបអ្នកស្រី យល់ថាដំណឹងដែលអះអាងថាអ្នកម្នាង សៀងឌី ទទួលមរណភាព និងបានធ្វើបុណ្យស្ងាត់ៗតាមបែបគ្រឹស្តសាសនា គឺជាការប្រមាថអាយុជីវិតធំមួយចំពោះអ្នកម្នាង ក្នុងពេលដែលក្រុមគ្រូពេទ្យ គ្រួសារអ្នកម្នាង និងរូបអ្នកស្រីផ្ទាល់ កំពុងបន្តបួងសួងអោយអ្នកម្នាងដឹងខ្លួន។

គួរបញ្ជាក់ផងដែរថា អ្នកម្នាង​ ស៉ីសុវត្ថិ​ សៀងឌី​ ជាអ្នកចម្រៀងដ៏ល្បីល្បាញនៃវង់តន្រ្តីយោធាភិរម្យនិងសុរាគារខ្មែរនាទសវត្សឆ្នាំ៦០សម័យសង្គមរាស្រ្តនិយម។ អ្នកនាងគឺជាអណិកជនបារាំង និងនៅតែមានទំនាក់ទំនងជាមួយអ្នកសិល្បៈចាស់ៗដូចគ្នា ដូចជាអ្នកស្រីវិរៈ តារា ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here