អបអរសាទរ! សមាជិកគ្រួសារតារាកម្ពុជា អៃ សុគន្ធពិដោរ ក្លាយជា Miss Global 2019

0

នៅទីបំផុតគណកម្មការ Miss Global International តំណាងអោយប្រទេសកម្ពុជាជាផ្លូវការ ដោយបានជ្រើសរើសតារាម៉ូដែលវ័យ២២ឆ្នាំ កញ្ញា អៃ សុគន្ធពិដោរ ជាតំណាងឲ្យបេក្ខនារីកម្ពុជា ដើម្បីឲ្យទៅប្រកួតដណ្ដើមមកុដនៅក្នុងប្រទេស Jamica។ កញ្ញានឹងចាកចេញពីប្រទេសកម្ពុជានៅចុងខែកញ្ញាខាងមុខ ដោយគ្រងនឹងយកឈុតតំណាងជាតិយកទៅបងកអួតលើឆាកអន្តរជាតិនោះផង។

យោងតាមផេកផ្លូវការដែលមានឈ្មោះថា បវរកញ្ញាឯកពិភពលោក Miss Global International បានបង្ហោះនៅព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ ថា កញ្ញា អៃ សុគន្ធពិដោរ នឹងត្រូវបានជ្រើសជា Miss Global International Cambodia សម្រាប់ឆ្នាំ២០១៩នេះ ដោយហេតុផលថាកញ្ញា មានរូបសម្រស់ស្រស់សោភា កម្ពស់ខ្ពស់ល្អ និងមានចំណេះដឹងផ្នែកភាសាបរទេសជ្រៅជ្រះ។ ម្យ៉ាងមកពីកញ្ញា គឺសិល្បការិនីពន្លកថ្មី ដែលទទួលបានការចាប់អារម្មណ៍ស្រាប់ក្នុងអាជីពបង្ហាញម៉ូដ។

លោក អឿន រតនៈ តំណាងគណកម្មការ Miss Global International បានអះអាងថាបន្ទាប់ពីបានដាក់សំណើរបេក្ខនារីខ្មែរជាច្រើននាក់ ទៅកាន់គណកម្មការអន្តរជាតិ ដែលជាអ្នករៀបចំការប្រកួតនៅក្រៅប្រទេស កញ្ញា អៃ សុគន្ធពិដោរ ត្រូវបានឯកភាពជារួម ដើម្បីឲ្យនាងបានតំណាងប្រទេសកម្ពុជា ដើម្បីទៅប្រកួតនៅក្នុងប្រទេស Jamica ក្នុងពេលដ៏ខ្លី។ លោកនឹងដឹកនាំបេក្ខនារីរូបនេះ ទៅកាន់ប្រទេសចាម៉ៃកា នៅថ្ងៃទី២៣ ខែ៩ខាងមុខ ដោយការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែ៩ ជាមួយនឹងវត្តមានបេក្ខនារីមកពីជាច្រើនប្រទេស។

កញ្ញា អៃ សុគន្ធពិដោរ បានអះអាងថា កញ្ញារំភើបចិត្តយ៉ាងខ្លាំង ដែលត្រូវបានលោក អឿន រតនៈ និង គណកម្មការ Miss Global International ជ្រើសជាតំណាងប្រទេសកម្ពុជា បន្ទាប់ពីកញ្ញាបានជួបលោក អឿន រតនៈ នៅក្នុងការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា នៅសំបូរព្រៃគុក។ កញ្ញាថាខ្លួនមានកម្ពស់១ម៉ែត្រ៦៨ ជានិស្សិតផ្នែកគណនេយ្យឆ្នាំទី៣ ជាតារាម៉ូដែលប្រចាំក្រុមBN និងជាសមាជិកគ្រួសារតារាកម្ពុជា។ កញ្ញាបានត្រៀមរួចហើយក្នុងការយកឈុតអប្សរា-ស ទៅបង្អួតនៅព្រឹត្តិការណ៍នោះ ដោយកញ្ញាបញ្ជាក់ថា បើទោះក្ដីសង្ឃឹមក្នុងការដណ្ដើមមកុដនៅមិនទាន់មាន តែក៏បានបង្ហាញពីអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here