ក្រុមThe Plus ប្រកាសវាយលុកសង្វៀនចម្រៀងជាថ្មី

0

ធ្លាប់តែស្ដាប់បទចម្រៀង«នឹក»នៅលើPage The Plus ពេលនេះក្រុមចម្រៀងដ៏រស់រវើកមួយនេះ បានវិលត្រលប់មកវិញហើយ ជាមួយនឹងស្នាដៃថ្មី និងបទចម្រៀងថ្មីជាច្រើនស្នាដៃ។ ការបង្ហាញខ្លួនក្រោយបាត់មុខជិត១ឆ្នាំ ក្រុមThe Plus រំពឹងយ៉ាងខ្លាំងថាខ្លួននឹងជោគជ័យនៅលើវិថីផលិតបទចម្រៀងសម្ញ៉ែងអ្នកគាំទ្រ។

យោងតាមអះអាងរបស់ក្រុមការងារផលិតបទចម្រៀងរបស់ក្រុមThe Plus លោក ប៊ុន សុផល បានឲ្យដឹងថា ទោះបីជាយ៉ាងណាសូមប្រិយមិត្តបងប្អូនមេត្តាកុំយល់ថាក្រុមយើងមិនមានបទផលិតថ្មីៗសម្រាប់ចេញនៅលើបណ្តាញសង្គម ដូច្នេះហើយទើបលោកសម្រេចចិត្តត្រលប់មកវិញ។ ការខកខានកន្លងមកគឺដោយសារតែក្រុមការងារសុទ្ធតែរវល់ដកឃ្លាមិនរួច ស្របគ្នាដែលក្រុមក៏ចង់សម្រិតសម្រាំងស្នាដៃឲ្យបានល្អគ្រប់គ្រាន់សិន។ លោក សុផល គូសបញ្ជាក់បន្តថាឆាប់ៗខាងមុខ គឺអំឡុងចុងខែកញ្ញា ឬដើមខែតុលា The Plus នឹងចេញបទចម្រៀងថ្មីៗបន្ទាប់ពីបានសម្ងំផលិតបានចំនួនស្នាដៃផងដែរ។ លោកថែមទាំងប្រកាសថាស្នាដៃដែលគ្រោងបញ្ចេញនោះ នឹងផ្ដល់រសជាតិថ្មី ហើយពិតជាធ្វើឲ្យមហាជនភាគច្រើន មានការចាប់អារម្មណ៍។

គួរបញ្ជាក់ថា ក្នុងក្រុមThe Plus មានសមាជិក២នាក់ ដែលដើរតួនាទីជាគ្រូបង្វឹក ដោយរួមមានអតីតបេក្ខជន លោក មាស មុនីរាជ ក្នុងកម្មវិធីប្រឡងចម្រៀង«The Melody»របស់ទូរទស្សន៍បាយ័នផង។ ក្រុមបង្វឹកនេះ ធ្លាប់ជួយឲ្យបេក្ខជន មាស មុនីរាជ លើកពានដោយសារតែចម្រៀងច្រៀងមកពិរោះបែបមនោសញ្ចេតនារហូតធ្វើឲ្យក្រុមThe Plusកាន់តែមានឈ្មោះបោះសំលេង។

បច្ចុប្បន្ន ក្រៅពីលោក មាស មុន្នីរាជក្នុងក្រុមទាំងមូល ក៍មានសមាជិកដែលសុទ្ធតែជាសមាសភាពមានទេពកោសល្យខ្ពស់ដូចជា៖ លោក ភួង សុភារ៉ា ប្រធានក្រុម, លោក ភួង សុភារក្ស ជំនាញហ្គីតា, លោក ប៑ុន សុផល ជំនាញហ្គីតា acoustic, លោក Sot Bass ជំនាញ Guitar Bass, លោក Rith Sana ជំនាញស្គរ, និង លោក Akara Victor ជាតារាចម្រៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here