កាលពីព្រឹកថ្ងៃទី ២ សីហា ឆ្នាំ២០១៩ តារាចម្រៀង លោក រិន សាវ៉េត បានភ្ជាប់ពាក្យហើយ ជាមួយនារីស្រស់ស្អាត ឈ្មោះ លឹម គឹមហ្គេច ដែលជាកូនចិន។ ពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរត្រូវបានធ្វើឡើងយ៉ាងអធឹកអធម ដោយមានអ្នកសិល្បៈមួយចំនួនចូលរួមអបអរផង។
ជាមួយនឹងការបង្ហាញគូស្នេហ៍នេះ ធ្វើអោយមានការអបអរចំពោះលោកយ៉ាងខ្លាំង បន្ទាប់ពីលោកធ្លាក់ខ្លួនពោះម៉ាយ ព្រោះតែភរិយាកម្សត់កម្រមានជំងឺមហារីក ហើយទទួលមរណភាពចោល ទុកអោយលោកត្រូវបំពេញតួនាទីជាឳពុកផងម្ដាយផងម្នាក់ឯង។ ក្នុងពិធីលោកញញឹមបិទមាត់មិនជិត និងបានសរសើរថាលោកមានសំណាងបានអនាគតភរិយាស្អាត។ យ៉ាងណាមិញ ការកំណត់ថ្ងៃមង្គលការ នៅមិនទាន់ប្តកាសនៅឡើយទេ៕

























