៥គូនេះ សមគ្នា ហើយលេចធ្លោរ! មិនសរសើរមិនបាន

0

ក្នុងចំណោមតារាៗរបស់គ្រួសារតារាកម្ពុជា ដែលបានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណកាលពីថ្ងៃទី២៦ មេសា ក្នុងព្រឹត្តិការណ៍ពិព័រណ៌ផ្ទាំងគំនូរ គេកត់សម្គាល់ថាតារាៗ៣គូតែងខ្លួនយ៉ាងស្រស់ស្អាតតែម្ដង ដែលមើលហើយមិនសរសើរមិនបាន។
សម្លៀកបំពាក់ទាំងនោះ បានជួយអោយអ្នកទាំង៥កាន់តែស្រស់ស្អាត លេចធ្លោរនៅក្នុងពិធីនាថ្ងៃនោះផង។

អ្នកនាង ព្រំ រដ្ឋា និង លោក សុះ ម៉ាច៖ មួយឈុតក្នុងសម័យ ទុំទាវរបស់អ្នកទាំងពីរ ធ្វើអោយម្នាក់ក្រឡេកមើល និងសុំថត មិនតិចទេ ដោយសូម្បីតែរូបរបស់អ្នកទាំងពីរត្រូវបានបង្ហោះលើផេក ក៏មានអ្នកចែកចាយ និងចូលមើល ច្រើនជាងគេផងដែរ។ មួយគូរនេះ មើលទៅដូចនាំអ្នកឃើញផ្ទាល់ទៅកាន់សម័យកាលបុរាណតែម្ដង ទើបមើលទៅទាក់ទាញ។

អ្នកនាង ភិន សុដាលីស និងលោក ភឹម តារាវិបុល៖ មួយឈុតរបស់គូទាំង២ គឺអាចនិយាយបានអណ្ដែតនៅក្នុងពិធីតែម្ដង ដោយសារតែឈុតរបស់អ្នកទាំងពីរក្រៅពីរំលេចនូវសម័យកាលមួយដែលធ្វើអោយម្នាក់ៗអោយចាប់អារម្មណ៍ ក៏ជាឈុតដែលធ្វើអោយអ្នកនាង ភិន សុដាលីស និង លោក ភឹម តារាវិបុល កាន់តែស្រស់ស្អាតគ្មាន២។ អ្នកទាំងពីរគឺដៃគូនៅក្នុងភាពយន្ត ហើយក៏ជារឿងកម្រផងដែរ ដែលតារាសម្ដែងឯកទាំង២ បង្ហាញខ្លួនរួមគ្នាក្នុងកម្មវិធីសប្បុរសធម៌ដែលមានលក្ខណៈជាបុរាណបែបនេះ។

លោក ខេន វណ្ណាថាត់ និងកញ្ញា រៀម ច័ន្ទបរមី៖ តារាមួយគូនេះ ក៏ធ្វើអោយកក្រើកពិធីពិព័រណ៌ផ្ទាំងគំនូរផងដែរ ដោយសារតែមួយឈុតរបស់អ្នកទាំងពីរ គឺក្រៅពីសមគ្នា ក៏ជួយលើកអោយអ្នកទាំងពីរកាន់តែស្រស់មិនធម្មតា។ នេះជាលើកទី១ ដែលលោកខេន វណ្ណាថាត់ ពិធីករល្បីឈ្មោះ និងតារាសម្ដែងកញ្ញា វៀម ច័ន្ទបរមី បានដឹកដៃគ្នានៅក្នុងពិធីបែបនេះ ខណៈដែលពេលបង្ហាញខ្លួន គឺសូម្បីតែជនជាតិបរទេសក៏លាន់មាត់សរសើរមិនដាច់ពីមាត់ពីសម្រស់របស់គូទាំង២មិនធម្មតា។

អ្នកនាងឈុត សុវណ្ណឆៃ និងលោក ឈឹម ចំរើន៖ អ្នកទាំងពីរមិនមែនជាដៃគូក្នុងសិល្បៈនោះទេ ដោយសារតែភាគីខាងប្រុសមិនមែនជាតារាសិល្បៈ ប៉ុន្តែមានចំណូលចិត្តក្នុងកិច្ចការសង្គម និង គ្រាន់តែជាមិត្តជិតស្និទ្ធរបស់អ្នកនាងឈួន សុវណ្ណឆៃ។ ប៉ុន្តែមួយឈុតរបស់អ្នកទាំងពីរបានធ្វើអោយលេចត្រដែតខ្ពស់ជាងសម្រស់តែម្ដង ដោយសារតែឈុតក្នុងសម័យលង្វែករបស់អ្នកទាំងពីរគឺជាឈុតបង្ហាញពីទម្រង់បុរាណនាសម័យនោះពិតៗ ហើយអ្នកទាំងពីរក៏គ្រងសម្លៀកបំពាក់សមគ្នាទៅទៀត បើធៀបនឹងវត្តមានតារាផ្សេងទៀត។

លោក ស៊ិន សុធារិទ្ធ និងកញ្ញា អ៊ុង នីនិច៖ មួយឈុតរបស់អ្នកទាំងពីរ មិនបានព្រៀងទុកស្លៀកនោះទេ ប៉ុន្តែប៉ះគ្នានៅក្នុងពិធី គឺមើលទៅមិនខុសពីគូស្នេហ៍ក្នុងជំនាន់បារាំងតែម្ដង ទើបធ្វើអោយពេលអ្នកទាំងពីរបង្ហាញខ្លួនគឺលេចធ្លោរ។ គាប់ជួនជាមួយឈុត នាថ្ងៃនោះ ជួយអោយសម្រស់របស់អ្នកទាំងពីរអណ្ដែតឡើងផងទើបកាន់តែធ្វើអោយតារាទាំងពីរទទួលបានការចាប់អារម្មណ៍ខ្ពស់។ យ៉ាងណាមិញ ក្រៅពីតារាទាំង១០ដួង តារាផ្សេងទៀត ក៏លេចធ្លោរក្នុងឈុតបុរាណរៀងៗខ្លួនផងដែរ ដោយគ្រាន់តែតារាផ្សេងទៀត មិនមានដៃគូស័ក្តសមដូច និងមិនសូវលេចធ្លោរនាំមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here