ជំងឺសួតធ្ងន់ធ្ងរហើយ វីជេអាលីយ៉ា មានជំងឺពិបាកសង្គ្រោះមួយទៀត

0

យោងតាមការបង្ហើបអោយដឹងពីក្រុមពេទ្យជំនាញប្រចាំនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្របានអះអាងថា វីជេ អាលីយ៉ា មិនត្រឹមតែមានជំងឺសួតធ្ងន់ធ្ងរ ដល់ថ្នាក់តម្រូវអោយក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ និងដាក់អុកស៊ីហ្សែនប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានជំងឺធ្ងន់ធ្ងរមួយទៀតផងដែរ ដែលជំងឹនេះ សូម្បីតែអ្នកជួបនាងក៏សុទ្ធតែដឹងដូចគ្នា។ អ្វីដែលគួរបារម្ភនោះ គឺស្ថានភាពសុខភាពរបស់នាងនៅតែធ្ងន់ធ្ងរនៅឡើយ ក្នុងពេលដែលក្រុមគ្រូពេទ្យនៅពេទ្យកាល់ម៉ែត្រជួយព្យាបាលនាងមិនយកថវិកា។

ប្រភពពីក្រុមគ្រូពេទ្យបានអះអាងថា ជំងឺសួតរបស់វីជែអាលីយ៉ា បើទោះជាមានការយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ក៏ស្ថិតក្នុងការសង្គោះ និងតាមដានយ៉ាងពិបាកផងដែរ ដោយសារតែនាងបណ្ដោយអោយស្ថានភាពសួតរបស់ខ្លួនធ្វើទុក្ខនៅក្នុងកម្រិតខូចខ្លាំង។

នាងត្រូវពឹងលើការដាក់អុកស៊ីហ្សែនប៉ុណ្ណោះ ដោយសារតែសួតរបស់នាងមានការខូចខ្លាំង ហើយមិនទាន់អាចបំពេញតួនាទីក្នុងការស្រូបដង្ហើមចេញចូលបានស្រួល។ គ្រូពេទ្យជំនាញម្នាក់បង្ហើបថា វីជេ អាលីយ៉ា ជំងឺសួតក៏ជារឿងគួរអោយបារម្ភ ប៉ុន្តែអ្វីដែលគ្រូពេទ្យបារម្ភជាងគេ គឺជាជំងឺបាក់ទឹកចិត្តរបស់តារារូបនេះ។ មិនខុសពីការលើកឡើង អ្នកបានទៅជួបនាងដោយផ្ទាល់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅពេទ្យកាល់ម៉ែត្រ បានកត់សម្គាល់ថាតារាស្រីរូបនេះ មានការអស់សង្ឃឹមនៅក្នុងជីវិតយ៉ាងខ្លាំង ដោយនាងគ្រាន់តែឃើញអ្នកសួរសុខទុក្ខ គឺហូរទឹកភ្នែក ហើយរមែងនិយាយថានាងមិនដឹងថាខ្លួនរស់ដើម្បីអ្វី និងគួរតែបន្តតស៊ូនៅក្នុងជីវិតរបែបនេះ ដើម្បីអ្វីជាដើម។

វីជេអាលីយ៉ា បានសារភាពប្រាប់អ្នកទៅឃើញនាងដោយផ្ទាល់ថា ក្រោយពេលនាងត្រូវបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យនៅខេត្តសៀមរាបមួយប្រាវ ជំងឺរបស់នាងមិនបានធូរស្រាលនោះទេ ទើបត្រូវបញ្ជូនបន្តមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ហើយស៊យត្រូវចោលលួចអស់ខោអាវទៀតទៅ ទើបធ្វើអោយនាងគ្មានទាំងលុយ គ្មានទាំងខោអាវស្លៀកពាក់។ នាងថាស្ថានភាពជីវិតពិតជាកម្សត់ខ្លាំងណាស់ ពោលគឺចាប់តាំងពីនាងត្រូវបានម្ចាស់ហាងដែលនាងបានជួលហើយត្រូវអតីតសង្សារខ្វះលុយឈ្នួលផ្ទះប៉ុន្មានរយស្រាប់តែបិទទ្វារផ្ទះរឹបអូសយកទ្រព្យរបស់នាងដូចប្លន់ ដោយនាងបានទាំងដាក់បណ្ដឹងតែគ្មានការដំណឹងទាល់តែសោះ។ នាងសារភាពខ្លួនអស់សង្ឃឹម ហើយក៏គ្មានកម្លាំងចិត្តក្នុងការតស៊ូនោះដែរ ទើបធ្វើអោយរាងកាយចុះស្គម និងធ្វើអោយស្ថានភាពជំងឺដែលស្ថិតក្នុងការសង្គ្រោះបន្ទាន់ ទទួលបានលទ្ធផលយឺតខ្លាំង។ យ៉ាងណាមិញ គេជឿជាក់ថាតារាស្រីរូបនេះ នឹងមានការជួយសង្គ្រោះពីសប្បុរសជន ដើម្បីធ្វើអោយជីវិតរបស់នាងមានសង្ឃឹមឡើងវិញក្រោយស្ថានភាពជំងឺសួតធ្ងន់ធ្ងររបស់នាងធូរស្រាលបន្តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here