ស្ងាត់ៗ តារាសម្ដែង ភុល សុវណ្ណដានីន ត្រៀមចេញទៅវៀតណាម

0

ពិតជាលូយមែនទែន ដែលតារាសម្ដែងលោក ភុល សុវណ្ណដានីន ត្រូវបានគេអះអាងថាត្រៀមចេញទៅកាន់ប្រទេសវៀតណាមដើម្បីសិក្សារហូតដល់៣ខែ។ នេះបើយោងតាមសេចក្ដីប្រកាសពីក្រសួងមហាផ្ទៃ ដែលតម្រូវអោយលោក ដែលមានតួនាទីជាវរសេនីយ័ត្រី(ស័ក្ត៤) នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយ ក្រសួងមហាផ្ទៃ។

តារាសម្ដែង លោក ភុល សុវណ្ណដានីន បានអះអាងថា លោកពិតជាត្រូវក្រសួងមហាផ្ទៃ ដែលលោកបម្រើការបញ្ជូនអោយទៅសិក្សានៅក្នុងប្រទេសវៀតណាម ដោយគម្រោងនឹងចាកចេញទៅនៅថ្ងៃទី២២ កក្កដា ក្នុងឆ្នាំ២០១៩នេះ ហើយរហូតដល់៣ខែក្រោយទើបលោកត្រលប់មកវិញ។ បេសកកម្មនេះ មិនមែនជាលើកទី១នោះទេ ព្រោះពេលកន្លងមក លោកក៍ធ្លាប់ត្រូវបានបញ្ជូនចេញបែបនេះផងដែរ។ លោកគ្រោងទទួលសម្ដែងភាពយន្តក្រោយត្រលប់មកវិញ ដោយភាពយន្តដែលលោកគ្រោងសម្ដែងក៍មិនអន់ជាងរឿង”មនុស្សឆ្កួត” និងរឿង”ទង់ព្រលឹង” ដែលលោកធ្លាប់សាងស្នាដៃនោះផង។

គួរបញ្ជាក់ថា លោក ភុល សុវណ្ណដានីន កំពុងត្រូវបានអ្នកគាំទ្រ សរសើរមិនតិចមាត់ទេ ដែលលោកគឺជាតារាសម្ដែងមួយរូប ក្រៅពីមានកេរ្តិ៍ឈ្មោះបោះសំលេងនៅក្នុងសិល្បៈ ក៍ជាតារាដែលមានការងាររឹងមាំ ប្រចាំនៅក្នុងក្រសួងមហាផ្ទៃ។ តំណែងរបស់លោកត្រូវគេប៉ាន់ស្មានថា នឹងជួយអោយលោកអាចឈោងតំណែងជាមន្ត្រីជាន់ខ្ពស់ ឬ ឋានៈឯកឩត្តមដោយមិនពិបាកនោះទេ នៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here