ក្នុងពិធីបុណ្យ៧ថ្ងៃរបស់តារាសម្ដែងកញ្ញារក្សា តារាសម្ដែងភេទទី៣ និងរាងតូចល្អិតរូបនេះ បានអះអាងថា កញ្ញាឈានដល់ស្រក់ទឹកភ្នែកតែម្ដង បន្ទាប់ពីឃើញពិធីបុណ្យ៧ថ្ងៃរបស់ឪពុកខ្លួនកាលពីល្ងាចថ្ងៃទី២៧ មេសា មានតារាសិល្បៈ និងភ្ញៀវចូលរួមកុះករ។ កញ្ញា ថាក្នុងពេលធ្វើបុណ្យមិនគិតថានឹងមានភ្ញៀវបង្ហាញខ្លួនច្រើនដល់ម្លឹងនោះទេ ដោយសារតែពិធីបុណ្យនោះ កញ្ញាថាបើមានភ្ញៀវមកចូលរួមតិចជាការគ្រោងទុក គឺមិនខុសពីវ័ន្តករនឹងបំណុលបន្ថែមពីលើជំងឺឪពុក មុនពេលឪពុកទទួលមរណភាពនោះទេ។
កញ្ញារក្សា និយាយថា បណ្ដាភ្ញៀវទាំងអស់អ្នកស្គាល់គ្នា និងតារាសិល្បៈ កញ្ញាអញ្ជើញតាមឆាតទាំងអស់ ដោយមិនបានយកសំបុត្រអញ្ជើញប្រគល់ជូននោះទេ ទើបកញ្ញាសប្បាយចិត្ត នៅពេលពិធីបុណ្យ៧ថ្ងៃរបស់ឪពុកមានភ្ញៀវចូលរួមរហូតដល់ជាង៦០០នាក់ ដល់ថ្នាក់ធ្វើអោយការទទួលរបស់ខ្លួនមិនគ្រប់គ្រាន់។ កញ្ញាថាភ្ញាក់ផ្អើល ដែលតារាសិល្បៈ និងផលិតករល្បីឈ្មោះ ដែលនាងបានអញ្ជើញតាមឆាត សុទ្ធតែបានអញ្ជើញចូលរួម។ អ្វីដែលនាងសប្បាយចិត្តបំផុត គឺបុណ្យ៧ថ្ងៃរបស់ឪពុកនាងទទួលបានចំណងដៃដល់ជាង៥ពាន់ដុល្លារ ដែលធ្វើអោយគ្រួសាររបស់នាងរួចផុតពីបំណុល ដែលត្រូវប្រឈមមុនពេលធ្វើបុណ្យ។ កញ្ញានិយាយថា ក្នុងពេលធ្វើបុណ្យទាំងកញ្ញា និងគ្រួសារសុទ្ធតែបានត្រៀមខ្លួនលក់ផ្ទះសងបំណុលអោយបានឆាប់ ប៉ុន្តែក្រោយពីបានឃើញភ្ញៀវមកចូលរួមបណ្ដាក់រហូតដល់ជាង៦០០នាក់ ហើយសុទ្ធតែបានចងដៃច្រើនៗជួយដល់កម្មវិធីរបស់នាង ធ្វើអោយនាងស្រក់ទឹកភ្នែកតែម្ដង ព្រោះតែបានរួចបំណុល។ នាងនិយាយថា មុនពេលពិធីបុណ្យចាប់ផ្ដើម នាងថាបែរបន់អស់ហើយ ព្រោះបើភ្ញៀវមកតិច គឺមិនខុសពីធ្វើអោយគ្រួសារនាងកាន់តែក្រក្រោយពីឪពុកឈឺរ៉ាំរ៉ៃដល់ថ្នាក់អស់លុយពីផ្ទះនោះទេ ទើបកញ្ញាសប្បាយចិត្តដល់ថ្នាក់ទប់ទឹកភ្នែកលែងជាប់ នៅពេលឃើញភ្ញៀវមកច្រើន ហើយជួយចងដៃក៏ច្រើន។
កញ្ញារក្សា បន្តថា គ្មានអ្វីគ្មានលុយធ្វើបុណ្យអោយឪពុកហើយទទួលបានចំណងដៃរួចខ្លួន សម្រាប់ចាត់ចែងនោះទេ ដោយសារតែនាងមិនចង់ធ្វើបុណ្យអោយឪពុកមិនសមរម្យ ហើយពិធីដែលបានធ្វើឡើង បើកុំតែបានថវិកាចូលបុណ្យពីភ្ញៀវកិត្តិយស គឺពិតជាត្រូវលក់ម៉ូតូ ឬលក់ទ្រព្យបន្ថែមទៀត សងបំណុល។ នាងមានតែការអរគុណដល់បងប្អូនជាភ្ញៀវកិត្តិយស ជាពិសេសគឺតារាសិល្បៈនោះទេ ដោយសារតែនាងយល់ថាបើគ្មានការអាណិតការសណ្ដោសនៅក្នុងថ្ងៃបុណ្យនោះទេ គឺនាង និងគ្រួសារពិតជាវឹករក្រោយបញ្ចប់៕