ខុសពីពេលកន្លងទៅ តារាសម្ដែង អ្នកនាង ម៉ី ហ្សិនយ៉ា ត្រូវគេដឹងថាស្វាមីប្រច័ណ្ឌ និងឃាឃាំងគ្រប់ជ្រុង មិនចង់អោយបន្តអាជីពសិល្បៈ សម្រាប់ការបង្ហាញមុខ ក្នុងពីធីក្រុងពាលីរឿង”វិញ្ញាណកង់សាគួ” របស់ផលិតកម្ម Red Picture កាលពីព្រឹកថ្ងៃទី២១ មិថុនា អ្នកនាងស្រាប់តែគេសម្គាល់ឃ៖ញមានមុខស្វាមីបណ្ដើរជាមួយតែម្ដង។ នេះជាការបង្ហាញខ្លួនរួមគ្នាជាលើកទី១ សម្រាប់កម្មវិធីសិល្បៈ បន្ទាប់ពីអ្នកទាំងពីត្រូវគេដឹថា មានជម្លោះជាមួយគ្នាយ៉ាងស្រួចស្រាលនាអំឡុងពេលមុន ដោយឈានដល់ការប្រើអំពើហិង្សារ និងគំរាមកំហែងគ្នានោះផង។
អ្នកនាង ម៉ី ហ្សិនយ៉ា បានអះអាងថា ក្រោយពេលត្រូវរ៉ូវ ស្វាមីរបស់ខ្លួនបានប្ដូរជំហរលែងអោយអ្នកនាងបញ្ចប់ជីវិតសិល្បៈដូចមុនទៀតហើយ ដោយបានទាំងលើកទឹកចិត្តនោះផង ទើបអ្នកនាងមកចូលរួមក្នុងពិធីក្រុងពាលីរឿងអោយផលិតកម្មRed Picture ហើយប្ដីជូនមក ដោយស្វាមីបានទាំងថតជាមួយអ្នកនាង ដូចជាបុគ្គលដែលមិនធ្លាប់អន់ចិត្តរឿងអ្នកនាងចង់ប្រឡូកសិល្បៈនោះផង។ អ្នកនាងថា ស្វាមីរបស់ខ្លួនចាប់ផ្ដើមយល់ពីការប្រឹងប្រែងរបស់អ្ននាងខុសប្លែកពីមុន ទើបអ្នកនាងសប្បាយចិត្ត ហើយព្រមអោយត្រលប់មកចាប់ការសម្ដែងជាថ្មី ដោយអ្នកនាងរំពឹងថាបន្ទាប់ពីបានបង្ហាញខ្លួនក្នុងពិធីក្រុងពាលីរឿង«វិញ្ញាណកង់សាគួ»ដែលជាស្នាដៃរបស់ផលិតកម្មធំមួយនេះ នឹងធ្វើអោយអ្នកនាងមានការងារសម្ដែងលេចធ្លោរជាថ្មីនោះផង។ អ្នកនាងថាសប្បាយចិត្តដែលបានបង្ហាញមុខនៅក្នុងថ្ងៃនោះ ហើយមានការស្វាគមន៍ពីអ្នកសិល្បៈ ដោយតាមគម្រោងអ្នកនាងនឹងទទួលការងារថតរឿងដោយមានប្ដីមកជាមួយក្នុងពេលបន្តបន្ទាប់ ដើម្បីអោយប្ដីបានឃើញកាន់តែច្បាស់ថាអ្នកនាងនៅក្នុងសិល្បៈ មិនមានអ្វីដែលគួរអោយប្រច័ណ្ឌនោះឡើយ។ យ៉ាងណាមិញ អ្នកនាងថាស្វាមីនឹងមកលើកទឹកចិត្តអ្នកនាងតែពេលទំនេរពីការងារប៉ុណ្ណោះ ខណៈដែលអ្នកនាងចង់អោយស្វាមីមកតាមបែបនេះ អោយបានជាប្រចាំ ជាពិសេសនៅពេលដែលអ្នកនាងចេញថតឆ្ងាយៗ និងយប់ជ្រៅ។
ជាមួយនឹងវត្តមាន អ្នកនាងម៉ី ហ្សិនយ៉ា នៅក្នុងពិធីនោះ ក៏ឃើញវត្តមានតារាសម្ដែងអ្នកនាង យីវ ម៉ូនីកា ផងដែរ ដែលអ្នកនាងទើបតែសម្ងំសម្រាលកូនក្ដៅៗ ក្រោយបាត់មុខពីការសម្ដែងមួយរយៈ។ អ្នកនាងថាម៉ី ហ្សិនយ៉ា និយាយថា សប្បាយចិត្តបំផុតដែលបានបង្ហាញមុខជាមួយស្វាមី ដោយសារអ្នកនាង ក៍មិនចង់លាក់លៀមមុខមាត់ស្វាមីនោះដែរ ដើម្បីអោយស្វាមីកាន់តែមានទំនុកចិត្ត។ អ្នកនាងថាភាពយន្តដែលអ្នកនាងចូលរួម ក្រុងពាលីនេះ នឹងដំណើរថតចាប់ពីថ្ងៃក្រុងពាលីតទៅ ហើយមិនទាន់ដឹងថានឹងបញ្ចប់ការថតពេលណានោះទេ ដោយគ្រាន់តែដឹងថាភាពយន្តរឿង«វិញ្ញាណកង់សាគួ» នឹងដាក់លក់សំបុត្រក្នុងពេលខាងមុខនៅគ្រប់រោងកុង ខណៈដែលការបង្ហាញខ្លួនក្នុងសិល្បៈលើកក្រោយៗ គឺនឹងលេចមុខថតតែម្ដង ដើម្បីបំពេញក្ដីស្រលាញ់៕