មកទល់ពេលនេះ គេកត់សម្គាល់ថា អ្នកឯកទេសផាត់មុខ លោក ងួន សុាំង បានក្លាយជាបុគ្គលជោគជ័យគួរឱ្យសរសើរ បន្ទាប់ពីលោកត្រូវគេដឹងថា គ្រាន់តែជាអ្នកផាត់មុខតាមហាងរាយរង ក៍ក្លាយជាអ្នកផាត់មុខប្រចាំហាងធំៗ និងក្លាយជាអ្នកផាត់មុខប្រចាំតារាល្បីៗ។ ហើយចុងក្រោយ ក៍ក្រោយនាយកសាលាបណ្ដុះបណ្ដាលផ្នែកសាឡនធំមួយ ដែលនៅក្មេងសោះ តែមានកូនសិស្សរាប់រយនាក់ត្រូវបានលោកបណ្ដុះក្លាយជាអ្នកជំនាញ ហើយថែមទាំងមានលទ្ធភាពពង្រីកហាងបានច្រើនសាខាទៅទៀត។
លោក ងួន សុាំង បានសារភាពថា អ្វីដែលលោកជោគជ័យថ្ងៃនេះ មិនមែនដោយសារតែខ្លួនពូកែ ឬមានសមត្ថភាពតែមួយមុខនោះទេ ប៉ុន្តែគឺដោយសារតែលោកមានបុគ្គលជំរុញទឹកចិត្ត ដែលធ្វើអោយលោកអាចមានថ្ងៃនេះ។ ក្នុងកិច្ចសម្ភាសន៍មុននេះ លោកថា អ្វីដែលមហាជនបានឃើញ គឺកើតចេញពីមនុស្សសំខាន់២នាក់ ដែលនាំអោយលោកអាចដំណើរការហាងបីយូធីស្ទរ ហើយក្លាយជាសាលាបណ្ដុះបណ្ដាល និងជាហាងសាឡនធំមួយ។ តំណែងថៅកែដែលលោកដណ្ដើមបានទាំងវ័យក្មេង លោកថាដោយសារមានការជ្រោមជ្រែងពីមនុស្សសំខាន់ក្នុងជីវិត២នាក់គឺ បុគ្គលឈ្មោះ Seng Sovannarith និង ឈ្មោះ Kim Soojin Jae ដោយមានអ្នកទាំងពីរ ទេីបលោកអាចដេីរមកដល់ចំនុចនេះ ។ លោកថា អ្នកទាំងពីរ ជាអ្នកនៅពីក្រោយភាពជោគជ័យ ខណៈដែលលោកមិនខ្លាចក្នុងការបង្ហាញនោះទេ ជាពិសេសក្នុងពេលែលលោកកាន់តែជោគជ័យក្នុងជីវិត។ អ្នកទាំងពីរបានដើរតួ ជារនាំងការពារ និងជួយលោកជាប្រចាំ ក្នុងពេលលោកគ្រាន់តែបុគ្គលដែលសង្គមជុំវិញ និងមិត្តភ័ក្ត្រ មិនអោយតម្លៃ។
លោក ងួន សុាំង បន្តថា លោក សេង សុវណ្ណារិទ្ធ គឺជាមនុស្សដំបូងដែល ដាក់ឈ្មោះហាងអោយអោយលោក និងជាអ្នកបង្កេីតផេកអោយលោក ដោយក្នុងតំណែងជាអ្នក Editរូប និងគ្រប់គ្រងការបំផុសទីផ្សារហាងទាំងឡាយ គឺបុគ្គលរូបនេះ ជ្រោមជ្រែងជួយលោកទាំងស្រុង។លោកក៍បានសងគុណបុរសម្នាក់នេះ ដោយជ្រោមជ្រែងអោយក្លាយជាប្អូនថ្លៃរបស់លោក រហូតដល់សព្វថ្ងៃនោះផង។ សម្រាប់បុគ្គលម្នាក់ទៀត គឺ អ្នកនាង ងួនស្រីគីម ដែលជាប្អូនស្រីបង្កេីតទោលតែម្នាក់របស់លោក(បងប្អូនតែ២នាក់) ។ អ្នកនាង តាំងពីមុនរៀបការ រមែងជឿរជាក់លេីលោក និងមិនដែលបោះបង់លោកនោះទេ បើទោះជាក្នុងពេលនោះ មានការបំបាក់ទឹកចិត្តចំពោះលោកកើតឡើងកម្រិតណា។ លោកថា ប្អូនស្រីម្នាក់នេះ ក្រៅពីសាងបន្ទុកអោយលោកដោះស្រាយ បែរជាជួយលោកនូវគ្រប់កាលៈទេសៈ ហើយបើគ្មាននារីម្នាក់នេះ លោកថា ហាងបីយូធីស្ទរ ដែលរីកចំរើនសព្វថ្ងៃ មិនអាចទៅរួចទេ។ លោកកាន់តែសប្បាយចិត្ត ដែលប្អូនស្រី និងប្អូនថ្លៃទាំងពីរ កាន់តែជំនួសដៃជើងក្នុងអាជីព ហើយលទ្ធផលចុងក្រោយ អ្នកទាំងពីរ ក៍ជួយអោយហាងរបស់លោករីកផុសសាខាច្រើនឡើងៗ ជាពិសេសនៅភ្នំពេញ ដោយសកម្មភាពក្នុងការបណ្ដុះបណ្ដាលសិស្សលើជំនាញសាឡន ក៍មានឱកាសកាន់តែច្រើន។
រយៈពេលជិត៦ឆ្នាំ លោកពង្រីកសាខាបាន៥សាខាហើយ នៅរាជធានីភ្នំពេញ និងបាត់ដំបង ហើយក៏បានបណ្ដុះបណ្ដាលសិស្សអោយស្ទាត់ជំនាញសាឡនបានមិនតិចនាក់ផងដែរ ខណៈដែលមុននេះ ក៍ទើបអ្នករៀនចប់ពីសាលាទៅបើកហាងខ្លួនឯងក៏មិនតិចនាក់៕




























