មិននឹកស្មាន ភិន សុដាលីស មានឯកទេសផ្នែកឌីហ្សាញ កម្រិតខ្ពស់

0

ចាត់ទុកជាមោទភាពយ៉ាងខ្លាំង ដែលតារាសម្ដែង អ្នកនាង ភិន សុដាលីស ស្រាប់តែត្រូវគេឃើញទទួលបានបរិញ្ញាប័ត្រផ្នែកអ្ន្ឌីហ្សាញកម្រិតខ្ពស់ ដែលនេះជាជំនាញយ៉ាងកាលីព សម្រាប់តារាសិល្បៈ ដែលត្រូវគេស្គាល់ថា ជាអ្នកសិល្បៈដ៍មមាញឹកម្នាក់។ នាងបញ្ចប់ជំនាញនេះយ៉ាងជោគជ័យ កាលពីថ្ងៃទី២៧ កក្កដា ដោយធ្វើអោយស្រទាប់មហាជន និងតារាសិល្បៈដូចគ្នាកោតសរសើរយ៉ាងខ្លាំង ដោយសារមុខវិជ្ជាដែលនាងសិក្សា គឺជាឯកទេសពេញនិយម ក្រៅពីចំណាយសិក្សាខ្ពស់ទម្រាំទាល់តែចប់ ក៍មិនងាយនឹងរៀនចប់ជោគជ័យស្រួលៗដែរ បើគ្មានដុង និងភាពវ័យឆ្លាត។

អ្នកនាង ភិន សុដាលីស បង្ហោះរូបរំភើប និងោកសប្បាយមិនតិចទេ ក្នុងពេលដែលនាង តស៑ូសិក្សាមុខវិជ្ជា Professional Design ហើយបញ្ចប់ដោយជោគជ័យទៀត នៅក្នុងសាកលវិទ្យាល័យអន្តរជាតិល្បីឈ្មោះ ក្នុងពេលដែលនាងក៍ត្រូវគេឃើញសកម្មនឹងការសម្ដែង ដែលម្នាក់ៗស្មាននាងបោះបង់ការសិក្សាបាត់់ទៅហើយ។ លោក អុិន សុភិន បង្ហាញមោទនភាពយ៉ាងខ្លាំង ដែលកូនស្រីរបស់លោក បញ្ចប់ការសិក្សា លើឯកទេសដ៍លំបាកបានសម្រេច។ យ៉ាងណាមិញ លោកថាភិន សុដាលីស មិនច្បាស់ពីការបោះបង់សិល្បៈ ហើយចាប់អាជីពជាអ្នកឯកទេសឌីហ្សាញនោះទេ ដោយលោកគ្រាន់តែអះអាងថា នាងនឹងអាចមានការងារខ្លះទាក់ទងនឹងការឌីហ្សាញ បន្ថែមពីលើសិល្បៈ។ អុីចឹងហើយ ទើបនាងឧស្សាហ៍ចេញចូលក្រៅប្រទេស ដោយសារតែនាងមានការងារលើផ្នែកឌីហ្សាញនោះឯង៕