អនិច្ចារ ឳពុកតារាចម្រៀង ជុំ លីណូ ទទួលមរណភាព

0
ទើបតែបានបង្ហោះអោយដឹងថា ឳពុករបស់ខ្លួនស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្របានប៉ុន្មានម៉ោងប៉ុណ្ណោះ ក៍មានដំណឹងថាឳពុករបស់តារាចម្រៀង ជុំ លីណូ ទទួលមរណភាពទៅហើយ កាលពីម៉ោងជិត៧យប់ថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៩។ មរណភាពរបស់ឳពុកលោក ក៍ទើបកើតឡើង តែប៉ុន្មានម៉ោង ក្រោយពីបទ”ជីវិតកម្មករ” របស់លោក ជុំ លីណូ ដែលនិយាយពីសោកនាដ្យកម្មបាត់បង់ជីវិតក្នុងហេតុការណ៍រលំអគារនៅខេត្តព្រះសីហនុ ទើបតែដាក់បង្ហោះផងដែរ។

ថ្លែងបន្ទាប់ពីឳពុកស្លាប់ លោក ជុំ លីណូ និយាយថា ឳពុករបស់លោក មានជំងឺប្រមាណច្រើនឆ្នាំមកហើយ ដោយជំងឺចាប់ផ្ដើមធ្វើទុក្ខកាន់តែខ្លាំង លើផ្នែកលើសឈាម ខ្សោយក្រលាន និងទឹកនោមផ្អែម ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ។ សពឳពុករបស់លោក ត្រូវបានដឹកចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ យកទៅធ្វើបុណ្យនៅផ្ទះ ស្ថិតនៅភូមិចន្លោះរេន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងទាំងយប់ ដោយគ្រោងបូជា នៅយប់ថ្ងៃទី២៧ មិថុនា នេះ។ លោកថាឳពុករបស់លោកមានជំងឺរុាំរ៉ៃច្រើនឆ្នាំមកហើយ ទើបធ្វើអោយលោកក៍អារម្មណ៍មិមនឹងន នៅក្នុងអាជីពសិល្បៈ។ យ៉ាងណាមិញ លោកក៍ប្រកាសមិនចោលនោះដែរ ទើបលោកនៅតែបន្តចេញបទចម្រៀង ដោយក្នុងពេលនេះបទ”ជីវិតកម្មករ”ទើបតែចេញបង្ហោះសោះ ក៍ផ្ទុះការគាំទ្រទៅហើយ។

គួរបញ្ជាក់ផងដែរ លោកឳពុករបស់លោក មានឈ្មោះថា មាស ម៉ៅ អាយុ៦៤ឆ្នាំ ដោយនេះក៍ជាដំណឹងដ៍ក្រៀមក្រំរបស់លោក សម្រាប់អ្នកសិល្បៈដែលស្រលាញ់រាប់អានលោកផងដែរ៕