មួយរយៈចុងក្រោយ គេកត់សម្គាល់ថា តារាសម្ដែង២រូប កាន់តែលេចមុខខ្លាឋមងក្នុហកិច្ចការសង្គម ដោយក្រៅពីចាប់ដៃគ្នាជាមួយអ្នកមានទឹកចិត្ត ជួយដើរប្រមូលសំរាមធ្វើជាគំរូដល់មហាជន តារាទាំងពីរក៍សកម្មក្នុងការស្វែងរកមូលនិធិ ដើម្បីចុះជួយដល់គ្រួសារអ្នកខ្វះខាតផងដែរ។ ជាក់ស្ដែង ពួកលោក និងក្រុមការងារ ទើបតែចុះចែកអំណោយជូនដល់គ្រួសារមួយ នៅខេត្តកំពង់ឆ្នាំងប៉ុណ្ណោះនោះផង។
សកម្មភាពយកអំណោយទៅប្រគល់ជូននៅខេត្តកំពង់ឆ្នាំនោះ តារាសម្ដែង លោក តេង វាសនា និង លោក ស្រេន វុធថា បានសហការគ្នាជាមួយមិត្តសិល្បករ និងបងប្អូនជាច្រើនទៀត នាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅចែកជូនដល់ចាស់ជរាក្រីក្រគ្មានទីពឹង និងក្មេងៗដែលកំពុងមានជំងឺមហារីក ហើយខ្វះលទ្ធភាពព្យាបាល។គ្រឿងឧបភោគបរិភោគទាំងនោះ រួមមានដូចជា អង្ករ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និង មី ជាដើមដែលត្រូវបាននាំយកទៅដល់លំនៅឋានរបស់ចាស់ជរា និងក្មេងៗផ្ទាល់តែម្ដង ធ្វើឲ្យពួកគាត់មានអារម្មណ៍រីករាយជាខ្លាំងនៅពេលដែលបានទទួលអំណោយទាំងនោះ បើទោះជានៅមានចំនួនតិចតួចពិតមែន ប៉ុន្តែសម្រាប់ពួកគាត់ដែលកំពុងខ្វះខាតពិតជាមានន័យវិសេសវិសាល។
លោក តេង វាសនា និង ស្រេន វុធថា បានប្រាប់ស្រដៀងគ្នាថា អំណោយទាំងនោះជាការចូលរួមផ្សែផ្សំគ្នារវាងពួកលោក ជាមួយនឹងក្រុមការងារ មិត្តភក្តិ និងបងប្អូនជាច្រើនទៀត ហើយដោយការឯកភាពគ្នា ទើបទទួលបានឱកាសចុះទៅចែកអំណោយ។ អ្នកទាំងពីរប្រកាសថា នឹងបន្តធ្វើសកម្មភាពបែបនេះជារៀងរហូត ដើម្បីចែករំលោភក្ដីស្រលាញ់ដល់អ្នកខ្យត់៕















