មិនធម្មតា គ្រាន់តែលើកទឹកចិត្តបុគ្គលិកគំរូ ម្ចាស់ហាង​សាឡនមួយ ឲ្យសុទ្ធតែកាដូរថយន្ត

0

 យោងតាមការបង្ហោះលើផេករបស់ហាងប៑ីយូធីស្ទរមុននេះ បុគ្គលិកឆ្នើមមួយរូបត្រូវបានថៅកែហាងកាដូរថយន្តមួយគ្រឿងអោយប្រើតែម្ដង ដែលការជូនរង្វាន់លើកទឹកចិត្តនេះ គឺកម្រកើតមានសម្រាប់ហាងសាឡនផ្សេងទៀត។ កាដូនេះជាការពញាក់អារម្មណ៍បុគ្គលិកប្រចាំហាងផ្សេងទៀត អោយមើលឃើញពីការពង្រឹងសមត្ថភាព ដើម្បីប្រជែងជំនាញនៅក្នុងអាជីពសាឡនផងដែរ។ 

រថយន្តមួយគ្រឿងដែលបានផ្ដល់ជូននេះ គឺប្រគល់ជូនពីសំណាក់ម្ចាស់ហាងសាឡនប៑ីយូធីស្ទរ ដែលនៅក្មេង​វ័យ និងជាថៅកែដែលមានសមត្ថភាព​ក្នុងការបណ្ដុះជំនាញសាឡនដល់សិស្សមិនតិចនាក់ កាលពីពេលថ្មីៗ។  ការផ្ដល់កាដូរថយន្តរបស់លោក ធ្វើអោយម្នាក់លាន់មាត់សរសើរយ៉ាងខ្លាំង ថាលោកគឺជាថៅកែចិត្តល្អ ខណៈដែលគេកម្រឃើញថៅកែសាឡនណាម្នាក់កាដូបុគ្គលិកដល់ថ្នាក់ជារថយន្តតម្លៃពាន់ៗដុល្លារបែបនេះ។  បើទោះជារថយន្តដែលបានកាដូជូន មិនមែនជារថយន្តតម្លៃកប់ពពក ប៉ុន្តែក៍មានន័យថា មិនមែនជាកាដូតូចតាចដែលថៅកែរូបនេះ បានលើកទឹកចិត្តនោះដែរ។ 

គួរបញ្ជាក់ថា កាដូរថយន្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីហាងសាឡនប៑ីយូធីស្ទរ បានប្រគល់សញ្ញាប័ត្រ បញ្ជាក់ជំនាញដល់សិស្សជាង២០០នាក់ កាលពីព្រឹកថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៩។  

លោក ងួន សុាំង ម្ចាស់ហាងប៑ីយូធី ស្ទរ បានថ្លែងបញ្ជាក់ថា ដោយសារតែរយៈពេលជិត៦ឆ្នាំ ដែលលោកបើកហាងសាឡនទទួលបានភាពជោគជ័យ ទើបលោកហ៑ានកាដូរថយន្តជូនដល់បុគ្គល ដោយលោកបញ្ជាក់ថា កាដូបែបនេះ នឹងមានបន្តទៀត សម្រាប់បុគ្គលិកឆ្នើមផ្សេងទៀត។ មកដល់ពេលនេះ លោកពង្រីកសាខាបាន៥សាខាហើយ នៅរាជធានីភ្នំពេញ និងបាត់ដំបង ហើយក៍បានបណ្ដុះបណ្ដាលសិស្សអោយស្ទាត់ជំនាញសាឡនបានមិនតិចនាក់ផងដែរ ខណៈដែលអ្នករៀនចប់ពីសាលាទៅបើកហាងខ្លួនឯង ក៍មិនតិចនាក់។

 

LEAVE A REPLY

Please enter your comment!
Please enter your name here