ភាពយន្តភាគ២ ត្រៀមដាក់បញ្ចាំង ក្រោយថតបញ្ចប់នៅប៉ុស្តិ៍លេខ៥

0

កាលពីថ្ងៃ៨ មិថុនា ប៉ុស្តិ៍លេខ៥ បានប្រកាសអោយដឹងពីការបិទបញ្ចប់ការថតភាពយន្តភាគចំនួន២ ហើយក៍ប្រកាសពីការត្រៀមចាក់ផ្សាយភាពយន្តទាំងពីរនោះ ក្នុងពេលខាងមុខផងដែរ។ នេះជាភាពយន្តភាគ២ថ្មីទៀតហើយ ដែលប៉ុស្តិ៍លេខ៥ ថតបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំផលិតដោយផលិតករថៃ។ 

ភាពយន្តដែលបានប្រកាសថា បានថតបញ្ចប់ និងត្រៀមដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥នោះរួមមានរឿង”រ៉ៃប្ដូរទ្រនំ” និងរឿង”ពិសស្នេហ៍” ដោយរឿងទាំងពីរត្រូវបានផលិតក្នុងពេលប្រហាក់ប្រហែលគ្នា និងត្រូវបិទបញ្ចប់ក្នុងថ្ងៃតែមួយ។ ទាំងភាពយន្តរឿង”រ៉ៃប្ដូរទ្រនំ”  និងរឿង”ពិសស្នេហ៍” សុទ្ធតែជារឿងដែលតួអង្គស្រីសម្ដែងជាតួអ្នករបាំ។ ផលិតករថៃ និយាយថា នេះជាភាពយន្តដែលក្រុមការងារ និងតួសម្ដែង  ប្រកាសថាលំបាកទម្រាំតែថតចប់។ ក្នុងនោះតួអង្គឯក គឺកញ្ញា ផាន់ ផាណាត និង កញ្ញា ព្រះកាយច័ន្ទ បានទាំងសារភាពថា ម្នាក់តស៑ូថតដល់ថ្នាក់ស្រកគីឡូ និងម្នាក់ទៀតទម្រាំតែថតចប់ គឺឃើញខ្មោចលងស្រស់ៗក៍មាន។ 

កញ្ញា ផាន់ ផាណាត និយាយថា នាងស្រកយ៉ាងតិច៣គីឡូ ដោយសារតែក្នយងរឿង”រ៉ៃប្ដូរទ្រនំ” សំបូរប្លង់រាំរបាំ ដែលតម្រូវអោយនាងហ្វឹកហាត់ច្រើន ទម្រាំបានថតមួយប្លង់ៗ។ ដោយឡែកសម្រាប់តារាសម្ដែងព្រះកាយច័ន្ទវិញ ក៍អះអាងថានាងបានឃើញខ្មោចមកបន្លាចពិតៗ  ក្នុងពេលថតឈុតជាវិញ្ញាណឡើងអង្គុយលើចុងឈើពេលយប់ ក្នុងរឿង”ពិសស្នេហ៍”។ អុីចឹងហើយទើបអ្នកទាំងពីរសុទ្ធតែរំពឹងថា ភាពយន្តដែលពួកនាងសម្ដែងតួឯក នឹងទទួលជោគជ័យ ក្នុងពេលដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៥ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here