ក្រោយទទួលបានតំណែងទូចសុឆន្ទៈ ប្រចាំអង្គការដែលធ្វើសកម្មភាពអភិរក្សដំរី តារា២រូបគឺ កញ្ញា ឌួង ហ្សូរីដា និងលោក ហេរ៉ូ កាន់តែសកម្មក្នុងសកម្មភាពជួយបំផុសអោយមានការស្រលាញ់ដល់សត្វដំរី។ អ្នកទាំងពីររមែងដឹកដៃគ្នា ទៅដល់កន្លែងដែលមានដំរីរស់នៅ ដោយមុននេះបន្តិចគឺទើបតែបានបង្ហាញខ្លួននៅខេត្តរតនៈគីរី ដើម្បីបុព្វហេតុសត្វដំរី។
ទាំង ឌួង ហ្សូរីដា និងលោក ហេរ៉ូ សុទ្ធតែអះអាងពីឆន្ទៈដាច់ខាត ដើម្បីសត្វដំរី ដោយក្រៅពីប្រកាសចំណាយពេលដោយមិនគិតផលប្រយោជន៍ជាមួយសត្វដំរី ក៍ប្រកាសនឹងជួយធ្វើយុទ្ធនាការរ៉ៃអង្គាសដើម្បីស្វែងរកមូលនិធិ ជួយដល់សត្វដំរីផង។ ក្នុងនោះ កញ្ញា ឌួង ហ្សូរីដា បានបង្ហោះខ្លឹមសារបង្ហាញពីមូលហេតុ ដែលនាំអោយមានការស្ម័គ្រចិត្តនេះថា”:interrobang:មានចម្ងល់ជាច្រេីនចោទសួរថា : ហេតុអ្វីបានជា ហ្សូរីដា បែរជាចាប់អារម្មណ៍ទៅជាស្រលាញ់និងចូលចិត្តដំរីដែលជាសត្វធំ ពិបាកនិយាយស្តាប់គ្នាបែបនេះ?
:elephant:ដំរីគឺជាសត្វមួយដែលធំ និង អាយុវែងជាងគេទាំងអស់ក្នុងចំណោមសត្វស្រុកនិងព្រៃ។ កាលពីសម័យដេីមដំរីត្រូវបានគេគោរពបូជា ជាព្រះគីណេ តំណាងនូវសេវ:ល្អ ប្រជាប្រិយភាព និង ជាទីគោរពស្រលាញ់នៃអ្នកផងទាំងពួង។
:elephant:តាំងពីតូចៗមក ឪពុកបង្កេីតរបស់ពួកខ្ញុំតែងតែនិទានរឿងដំរីអោយពួកយេីងស្តាប់ថា ដំរីជាសត្វដ៍ស្មោះត្រង់ តស៊ូ អំណត់ ព្យាយាមរាល់ការងារធ្ងន់ៗ ជាពិសេសតែស្រលាញ់និងចូលចិត្តអ្នកណាហេីយ គឺស្នេហារបស់គេជាស្នេហាអមត:។
:elephant:ហេីយអ្វីដែលសំខាន់ម្តាយខ្ញុំធ្លាប់ប្រាប់ថា ភ្នែករបស់ឪពុកខ្ញុំ តូចៗមាន២គន្លាក់ធំៗដូចសត្វដំរីអញ្ចឹង បានន័យថាភ្នែកប៉ាប៉ារបស់កូនដូចភ្នែក “ដំរី” ដូច្នេះហេីយបានជាឪពុកខ្ញុំស្រលាញ់ ថ្នាក់ថ្នមម្តាយខ្ញុំនិងកូនៗដ៍ល្អបំផុត។ ភាពល្អរបស់ឪពុកខ្ញុំ បានធ្វេីអោយម្តាយខ្ញុំរស់នៅជាស្រ្តីម៉េម៉ាយចិញ្ចឹមកូនៗតែម្នាក់ឯងរហូតជិត ២០ឆ្នាំដល់ពេលបច្ចុប្បន្ន បន្ទាប់ពីលោកចែកឋានទៅ។ អ្នកម្តាយមិនព្រមទទួលអ្នកថ្មីមកជំនួសលោកជាប្តី ក៍ព្រោះតែគាត់បានប្រាប់ថា “ជាតិនេះ គ្មានអ្នកណាល្អដូចឪពុករបស់កូនៗឡេីយ” ។
:elephant:អាចជានិស្ស័យដែលបណ្តាលអោយជួបបងស្រី ចិន្តា ជាប្រធានសមាគមនអៃរាវត្តា ក្នុងកម្មវិធីជាច្រេីននៃ CWEA ប៉ុន្តែមិនសូវបានចាប់អារម្មណ៍ថាបងស្រីធ្វេីការជាមួយដំរីនេះយូរឆ្នាំមកហេីយទេ ទេីបតែបានចូលរួមក្នុងកម្មវិធីសមោសរៃអង្គាស់ដេីម្បីអភិរក្សដំរីនៅស្ថានទូតបារាំងឆ្នាំ២០១៨ ហេីយក៍បានចូលរួមជាថវឹកាមូលនិធិដែរ។ ហេីយថ្មីៗ នេះបងស្រីក៍បានអញ្ចេីញនាងខ្ញុំនិង លោក ហេរ៉ូ ចូលរួមជាពិធិករ ពិធិធីការនី ក្នុងកម្មវិធីរាត្រីសមោសឆ្នាំទី២ Le Raffle Hotel ។ ក្រោយមកដោយសារឃេីញពីសកម្មភាពការងារសង្គម និង ការចូលរួមលេីកកម្ពស់ស្មារតីជាច្រេីនរបស់នាងខ្ញុំ ទេីបបងស្រី ចិន្តា សម្រេចស្នេីរទៅក្រុមប្រឹក្សាភិបាល និង មកខ្ញុំផ្ទាល់ជាទូតសុច្ចឆន្ទះប្រចាំ Airavata Khmer Elephant Found”
ការបង្ហោះរបស់នាង ក៍ជាអ្វីដែលលោក ហេរ៉ូ ប្រកាសថាជាគោលគំនិតរបស់ខ្លួនផងដែរ៕