ប្រធានអង្គការ”ខ្ញុំខ្មែរ” រំលឹកពីករណីចោរប្លន់ ស្ត្រីជនបរទេស

0

គ្មានអ្នកណាមិនដឹងនោះទេ ថា លោក អេថេន ជានិច្ច ប្រធានអង្គការ”ខ្ញុំខ្មែរ” និងជាម្ចាស់ផលិតកម្ម C2Go បានរួមចំណែកធ្វើអោយដំណឹងប្លន់កាបូបរបស់ស្ត្រីជាជនជាតិបរទេសម្នាក់នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ឧសភា សុះសាយ រហូតមានការភ្ញាក់ផ្អើលនៅក្នុងសង្គមហ្វេសប៑ុក និងឈានដល់ការអននតរាគមន៍ពីមន្ត្រីពាក់ព័ន្ធ នាំអោយចាប់បានក្រុមចោរយកកាបូបមកប្រគល់ដល់ជនរងគ្រោះវិញ។ បើទោះជាហេតុការណ៍នេះត្រូវបានបញ្ចប់ ក៍លោកអេថេន ជានិច្ច និង លោក តារា ជាក្រុមការងារ ដែលបានសម្ភាសន៍ដោយផ្ទាល់ពីស្ត្រីរងគ្រោះ បានបង្ហាញការចាប់អារម្មណ៍។

លោក អេថេន ជានិច្ច និយាយថា ហេតុផល ដែលនាំករណីរងគ្រោះរបស់ស្ត្រីបរទេសនៅសៀមទទួលបានយុត្តិធម៍ គឺដោយសារតែពត៌មានចោរប្លន់នោះត្រូវបានស៊ែរជាច្រើនដង ហើយល្បីក៏ក្រើកបណ្តាញសង្គម។ លោកថា សប្បាយចិត្តដែលវីដេអូឃ្លីបដែលលោកបានជួបផ្ទាល់ជាមួយជនរងគ្រោះដែលជានារីជនជាតិអ៊ីរ៉ង់ ត្រូវបានគេចែកចាយច្រើនដែលមិនខុសពីជួយអោយមន្ត្រីអាជ្ញាធរកាន់តែដុតដៃដុតជើងចាប់ជនល្មើសអោយមកទទួលខុសត្រូវ។

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់នៅទីស្នាក់ការអង្គការ”ខ្ញុំខ្មែរ” កាលពីថ្ងៃទី១ មិថុនា លោក អេថេន ជានិច្ច ថ្លែងថា លោកនៅចងចាំចំពោះអ្វីដែលស្ត្រីជនជាតិអុីរ៉ង់និយាយប្រាប់គាត់ ពីហេតុការប្លន់ និងប្រើហិង្សា ខណៈដែលស្ត្រីរូបនោះបញ្ជាក់ថា ក្នុងចំណោមជាង៥០ប្រទេសដែលស្ត្រីនោះទៅដល់ គឺមានតែកម្ពុជា ដែលធ្វើអោយអ្នកស្រីជួបប្រទះ។ យ៉ាងណាមិញលោកថាទោះជាប្រទេសមានច្បាប់តឹងរឹងយ៉ាងណា ក៍គង់តែមានករណីលួចឆក់ ឬ ប្លន់ប្រាក់អ្នកទេសចរណ៍កើតឡើងនោះដែរ។ លោកកោតសរសើរ អាជ្ញាធរទទួលខុសត្រូវ ដែលគ្រាន់តែវីដេអូសម្ភាសន៍របស់លោក ត្រូវបានចែកចាយ ក៍ដុតដៃដុតជើង ហើយចាប់ជនបង្កអោយមកទទួលខុសត្រូវ បើទោះជាការរកឃើញគឺមិនមែនជាការរកឃើញភ្លាមៗ ក្រោយពេលកើតហេតុ។

លោក តារា អតីតមគ្គុទេសទេសចរណ៍រស់នៅប្រទេសកូរ៉េ បានអះអាងថា លោកជាអ្នកសម្ភាសន៍ដោយផ្ទាល់ជាមួយស្ត្រីរងគ្រោះ ដោយស្ត្រីរូបនោះនិយាយថា បើអ្នករត់តុកតុក មិនដឹករូបនាងទៅផ្លូវស្ងាត់ក្រឡុកកន្លៀត ក៍ពួកចោរប្លន់ មិនធ្វើសកម្មភាពប្លន់លុយ និងវាយរូបអោយរបួសពេញមុខកើតដែរ។ លោកទទូចអោយមន្ត្រីអាជ្ញាធរណ៍គ្រប់គ្រងអ្នករកសុីដឹកភ្ញៀវអោយបានច្បាស់លាស់ ដើម្បីកុំអោយមានករណីបែបនេះកើតឡើងម្ដងទៀត ចំពោះភ្ញៀវបរទេស។ លោកថានេះជាគំរូអាក្រក់មួយ ដែលភ្ញៀវបរទេស នឹងចែកចាយអវិជ្ជមានសម្រាប់អ្នកទេសចរណ៍មកកម្ពុជា ប៉ុន្តែលោកថាកម្ពុជាក៍អន្តរាគមអោយជនបរទេសរងគ្រោះ ទទួលរបស់របរដែលបាត់មកវិញផងដែរ ដោយគ្រាន់តែលោកស្នើអោយគ្រប់គ្រងអ្នករកសុីដឹកភ្ញៀវទេសចរណ៍អោយបានច្បាស់លាស់ ដើម្បីធានាថាគ្រប់ភ្ញៀវទេសចរណ៍មកកាន់កម្ពុជា គឺទទួលបានសុវត្ថិភាព។

ប្រធានអង្គការខ្ញុំខ្មែរ បានប្រកាសកោតសរសើរចំណាត់ការរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ជាពិសេស លោក នេត សាវឿន ដែលជួយរកយុតិ្តធម៌ដល់ជនរងគ្រោះ និងបណ្តាអ្នកចែកចាយព័ត៍មានក្នុងសង្គមហ្វេសប៑ុក ដែលរួមចំណែក។ យ៉ាងណាមិញ លោកទទូចអោយគ្រប់អ្នកទេសចរណ៍នៅកម្ពុជា បង្កើនការប្រុងបហរយ័ត្ន អោយបានខ្ពស់ ដោយស្នើអោយជូនដំណឹងដល់មន្ត្រីអាជ្ញាធរ ប្រសិនបើកត់សម្គាល់ឃើញអ្វីមិនប្រក្រតី។

LEAVE A REPLY

Please enter your comment!
Please enter your name here